Son ​បាន​ក្លាយ​ជា​អ្នក​បញ្ចប់​ទី​ល្អ​ឥត​ខ្ចោះ​នៅ Premier League ​

  • 2021-01-03 04:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Son Heung-Min ​រក​បាន​១​គ្រាប់​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Leeds United ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​១​គ្រាប់​នៅ​យប់មិញ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​កីឡាករ​កូរ៉េ​ខាង​ត្បូង​ខាង​លើ​នេះ ​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​១០០​គ្រាប់​ឱ្យ​ក្រុម Spurs ​ហើយ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ប៉ុណ្ណោះ។ ​មិន​ត្រឹម​តែ​ទទួល​បាន​កំណត់ត្រា​នេះ​ទេ ​កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខ្សែ​ប្រយុទ្ធ​បញ្ចប់​ទី​ល្អ​ម្នាក់​នៅ​លីគ​កំពូល​អង់គ្លេស​ផង​ដែរ។ ​

ដោយ​ឡែក​បញ្ជី​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​វិញ ​ក៏ Son ​កំពុង​ប្រដេញ Salah ​របស់ Liverpool ​ផង​ដែរ។ ដោយ​រូបគេ​មាន​១២​គ្រាប់ ​ស្រប​ពេល Salah ​វិញ ​មាន​១៣​គ្រាប់។ ដោយ​១២​គ្រាប់​របស់​កីឡាករ​អេហ្ស៊ីប​នោះ ​មាន​ការ​ទាត់​ប៉េណាល់ទី​ដល់​ទៅ​៥​គ្រាប់​ទៅ​ហើយ ស្រប​ពេល​ខ្សែ​ប្រយុទ្ធ Spurs ​វិញ ​មិន​មាន​គ្រាប់​បាល់​ប៉េណាល់ទី​ទេ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ