១​បទ​នេះ​របស់​ក្រុម MKS មាន​អាយុកាល​២០​ឆ្នាំ​ទៅ​ហើយ ឥឡូវ​ផ្ទុះ​ការ​គាំទ្រ​ជា​ថ្មី

  • 2021-01-06 03:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "ពេល​ដែល​ត្រូវ​បែក" បាន​ផ្ទុះ​ការ​គាំទ្រ​ជា​ថ្មី ក្រោយ​ពី​ក្រុម​MKS ពួតដៃ​គ្នា​ប្រមូល​បទ​ចាស់ៗ​របស់​ខ្លួន​ដើម្បី​ច្រៀង​ឡើង​វិញ​នៅ​ចុង​ឆ្នាំ​២០២០ ហើយ​បាន​ចេញ​បទ​នេះ​ដំបូង​គេ​នៅ​ដើម​ឆ្នាំ​២០២១ នេះ។

"ពេល​ដែល​ត្រូវ​បែក" ដែល​ជា​បទ​ដ៏​ពេញ​និយម​សម្រាប់​យុវវ័យ​កាល​ពី​២០​ឆ្នាំ​មុន ត្រូវ​បាន​ច្រៀង និង​កែសម្រួល​ទំនុក​ភ្លេង​ឡើង​វិញ​ដោយ​សមាជិក​ក្រុម​MKS ម្នាក់ គឺ​លោក ម៉ិញ សុធីវណ្ណ(តូ)។ បទ​នេះ​បាន​ផលិត​រួច ហើយ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​Youtube កាល​ពី​ថ្ងៃ​ទី១ ខែ​មករា ដោយ​មាន​អ្នក​ចូល​មើល ឬ​ស្ដាប់​រហូត​ដល់​ជាង​១៥០.០០០​ដង និង​មាន​អ្នក​ចែករំលែក​ជិត​២០០០​ដង។

សមាជិក​ក្រុម MKS លោក ហេង ពិទូ ធ្លាប់​ប្រាប់ Sabay ថា ដោយ​មាន​ការ​សំណូមពរ​ច្រើន​ពី​អ្នក​គាំទ្រ ទើប​ជំរុញ​ឲ្យ​ចិត្ត​ឲ្យ​ក្រុម​លោក​សម្រេច​ចិត្ត​ភ្លាមៗ ហើយ​បាន​ធ្វើ​បទ​មួយ​នេះ​ដំបូង​គេ មុន​នឹង​ឈាន​ទៅ​ដល់​ការ​បញ្ចេញ​បទ​ជាច្រើន​ទៀត​ដែល​ជា​ស្នាដៃ​របស់​លោក និង​សមាជិក​ក្រុម​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ច្រើន​កាល​ពី​២០​ឆ្នាំ​មុន។

បើ​តាម​លោក ហេង ពិទូ បទ​ទាំង​អស់​នឹង​ត្រូវ​ច្រៀង​ឡើង​វិញ ដោយ​រក្សា​ខ្លឹមសារ​បទ​មច្រៀង​ដើម ដោយ​គ្រាន់​តែ​សម្រួល​តន្ដ្រី​លើ​បទ​ខ្លះ​ប៉ុណ្ណោះ។ ក្រៅ​ពី​បទ"ពេល​ដែល​ត្រូវ​បែក" ទើប​ចេញ ហើយ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​នា​ពេល​នេះ គឺ​នៅ​មាន​បទ​ជា​ច្រើន​ទៀត​ដូច​ជា៖ បទ"កុំ​ចំអក" "សូលីដា​កំពូល​ស្នេហ៍" និង​បទ"បេះដូង​នៅ​ស្នេហ៍​តែ​អូន" ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម