ប្រទេស​អាស៊ាន​៣ ត្រៀម​ចាក់​វ៉ាក់សាំង​ ​កូវីដ​.១៩​ របស់​ស៊ី​ណូវ៉ាក់​ ​របស់​ចិន​ឲ្យ​ប្រជាជន​

  • 2021-01-11 00:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អាស៊ាន​៣​ រួម​មាន​ ប្រទេស​ថៃ​ ឥណ្ឌូណេស៊ី​ និង​ហ្វីលីពីន​បាន​ត្រៀម​ចាក់​ Vaccin បង្ការ​រោគ​កូវីដ.១៩​ ជា​ទ្រង់ទ្រាយ​ធំ​ ឲ្យ​ប្រជាជន​ ដោយ​ការ​ប្រើ​វ៉ាក់សាំង​ ដែល​អភិវឌ្ឍ​ ដោយ​ក្រុមហ៊ុន​ ស៊ីណូវ៉ាក់​ (SINOVAC) របស់​ចិន​។​

ទីភ្នាក់ងារ​ សារព័ត៌មាន​ ស៊ិនហួ​ បាន​រាយការណ៍​ថា​ លោក​ប្រាយុទ្ធ​ ច័ន្ទអូឆា​ នាយករដ្ឋមន្ត្រី​ថៃ​ មាន​ផែនការ​ ចាក់​វ៉ាក់សាំង​ កូវីដ.១៩​ ឲ្យ​ប្រជាជន​យ៉ាង​ហោច​ណាស់​ ចំនួន​ពាក់​កណ្ដាល​ប្រទេស​ ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង​ឆ្នាំ​នេះ​។​

ប្រទេស​ថៃ​នឹង​ទទួល​បាន​នូវ​ វ៉ាក់សាំង​របស់​ស៊ីណូវ៉ាក់​ ចំនួន​២​លាន​ដូស​ សម្រាប់​រយៈ​ពេល​បន្ទាន់​ ពី​ខែ​កុម្ភៈ​ ដល់​ខែ​មេសា​ ខាង​មុខ​នេះ​។​ ឥណ្ឌូណេស៊ី​ឯណោះ​វិញ​​ ត្រៀម​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ថ្ងៃ​ទី​១៣​ មករា​ ​ ដោយ​ប្រើ​វ៉ាក់សាំង​ ស៊ីណូវ៉ាក់​។​ លោក​ប្រធានាធិបតី​ ចូកូ​ វិដូដូ​ នឹង​​ចាក់​វ៉ាក់សាំង​មុន​គេ។​

ចំណែក​ឯ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ (CNA) ស៊ីអិនអេ របស់​ហ្វីលីពីន​ បាន​រាយការណ៍​ថា​ ហ្វីលីពីន​ មាន​គម្រោង​ទិញ​វ៉ាក់សាំង​បង្ការ​រោគ​ កូវីដ.១៩​ របស់​ស៊ីណូវ៉ាក់​ (SINOVAC) ចំនួន​២៥​លាន​ដូស​ ហើយ​ទទួល​​បាន​ នៅ​ក្នុង​ខែ​មិនា​ខាង​មុខ​នេះ៕

ប្រភព៖ Thai PBS   ប្រែសម្រួល៖ សៀនហួរ

បិទ