រាង iPhone 12 នឹងត្រូវយកប្រើម្ដងទៀតលើ iPhone 13

  • 2021-01-11 06:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple រំពឹង​ថា​នឹង​បន្ត​ផ្ដល់​ជម្រើស​ចំនួន​៤​សម្រាប់ iPhone ដែល​ចេញ​ឆ្នាំ ២០២១ ហើយ​វា​នឹង​បន្ត​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​រូបរាង​ដូច​ជា iPhone 12 ប៉ុន្តែ​មាន​ការ​ផ្លាស់​ប្ដូរ​ចំណុច​តូចៗ​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ជប៉ុន Mac Otakara ដែល​ទទួល​បាន​ប្រភព​ពី​សង្វាក់​ផលិតកម្ម​នៅ​ប្រទេស​ចិន។

រូបរាង ​ប្រវែង និង​ទទឹង​នៃ iPhone ស៊េរី​ថ្មី​ទាំង​បួន រំពឹង​ថា​នឹង​​រក្សា​ទុក​ដដែល​ប៉ុន្តែ​កម្រាស់​របស់​វា​អាច​នឹង​មាន​ការ​កើន​ឡើង​ប្រហែល ០,២៦ម.ម។ ចំពោះ​ដង្គុំ​កាមេរ៉ា​​ក្រោយ​រំពឹង​ថា​​នឹង​មាន​ទំហំ​ធំ​ជាង​មុន ០,៩ម.ម លើ iPhone 13 គ្រប់​ម៉ូដែល​ ហើយ​ Apple នឹង​ប្ដូរ​ប្រើ​ការ​ឌីហ្សាញ​ដែល​ការពារ​កាមេរ៉ា​ក្រោយ​ទាំង​អស់​ជា​មួយ​កញ្ចក់​ត្បូង​កណ្ដៀង។ សម្រាប់​ឡេន​រំពឹង​ថា​នឹង​មិន​សូវ​លៀន​ចេញ​ ដោយ​នឹង​មាន​ការ​ឌីហ្សាញ​ស្រដៀង​នឹង iPad Pro ស៊េរី​ ២០២០។

Mac Otakara ជឿជាក់​ថា​ iPhone 13 Pro អាច​នឹង​មាន​មុខងារ​ Sensor-Shift OIS ជា​មុខងារ​ដែល Apple បាន​ដាក់​បញ្ចូល​លើ iPhone 12 Pro Max។

នៅ​ផ្នែក​ខាង​មុខ​នៃ iPhone 13 ​បើ​តាម​វិបសាយ​ខាង​លើ​បាន​សន្និដ្ឋាន​ថា​ប្រព័ន្ធ​កាមេរ៉ា TrueDepth នឹង​មាន​ទំហំ​តូច​ជាង​មុន ដោយ​សារ​មាន​គ្រឿង​បន្លាស់​ខ្លះ​បាន​ប្ដូរ​ទីតាំង​នៅ​ក្នុង​ស៊ុម​នៃ​ iPhone តែ​ម្ដង។ នេះ​អាច​មាន​ន័យ​ថា​ក្បាល​ឆក​លើ iPhone ជំនាន់​ថ្មី​អាច​នឹង​តូច​ជាង​មុន។

ចចាមអារ៉ាម​ដទៃ​ទៀត​អំពី iPhone 13 បាន​ឲ្យ​ដឹង​ថា iPhone ជំនាន់​ថ្មី​​មួយ​ចំនួន​អាច​នឹង​មាន​ម៉ូដែល​ខ្លះ​ប្រើ​ប្រាស់​អេក្រង់ LTPO OLED ដែល​មាន​គាំទ្រ Refresh Rate 120Hz ហើយ​វា​ក៏​​ច្បាស់​ជា​នឹង​មាន​បំពាក់​ដោយ​ឈីប A15 ផង​ដែរ៕​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី