ដឹង Tesla ចេញលក់ឡានថោកបំផុត ខ្ទង់២ម៉ឺនដុល្លារ ប្រើបច្ចេកវិទ្យាអាគុយថ្មី ពេលណាហើយ
- 2021-01-12 01:52:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹង Tesla ចេញលក់ឡានថោកបំផុត ខ្ទង់២ម៉ឺនដុល្លារ ប្រើបច្ចេកវិទ្យាអាគុយថ្មី ពេលណាហើយ
ចន្លោះមិនឃើញ
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Tesla អាចនឹងចេញលក់រថយន្តអគ្គិសនីតម្លៃថោកបំផុតរបស់ខ្លួន គឺខ្ទង់ ២៥ ០០០ដុល្លារ លឿនជាងការរំពឹងទុករបស់យើង ពោលគឺនៅឆ្នាំ២០២២ ឆាប់ៗខាងមុខនេះតែម្តង។
នៅក្នុងការត្រៀមខ្លួនសម្រាប់ម៉ូដែលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ បានចាប់ផ្តើមទទួលយកការឌីហ្សាញ ក៏ដូចជាជួលមនុស្សបន្ថែមសម្រាប់គម្រោងមួយនេះផងដែរ។
របាយការណ៍បានឲ្យដឹងថា រថយន្តតម្លៃថោកបំផុតរបស់ Tesla នេះ ត្រូវបានទទួលការយល់ព្រម កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ហើយខ្សែសង្វាក់ផលិតកម្មសម្រាប់រថយន្តនេះនឹងរួចរាល់ នៅក្នុងខែមីនា ឆ្នាំ២០២១។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតទាក់ទងនឹងរថយន្តនេះ នៅមិនទាន់មាននោះទេ ប៉ុន្តែគេរំពឹងថា វានឹងផលិតឡើងដោយផ្អែកតាមគ្រោងឆ្អឹងនៃរថយន្ត Model 3 ហើយប្រើបច្ចេកវិទ្យាអាគុយអគ្គិសនីថ្មីរបស់ Tesla ទៀតផង៕