ប្រើរាល់ថ្ងៃ ដឹងអត់ថារូបមន្តលើ YouTube ដំណើរការបែបណាខ្លះ?
- 2021-01-12 02:32:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើរាល់ថ្ងៃ ដឹងអត់ថារូបមន្តលើ YouTube ដំណើរការបែបណាខ្លះ?
ចន្លោះមិនឃើញ
YouTube អាចវិវត្តន៍ខ្លួនក្លាយជាបណ្ដាញវីដេអូដ៏ជោគជ័យមួយបាន ដោយសារកត្តាជាច្រើន ហើយកត្តាដ៏សំខាន់មួយនោះគឺការចងរូបមន្តពិសេសរបស់ YouTube ដែលធ្វើឲ្យអ្នកប្រើប្រាស់នៅបន្តទស្សនាវីដេអូលើ YouTube ជាប់រយៈពេលយូរអង្វែង មិនងាយប្ដូរទៅកាន់កម្មវិធី ឬបណ្ដាញផ្សេង។
នាពេលនេះយើងមកស្វែងរកអាថ៌កំបាំងពីក្រោយរូបមន្តរបស់ YouTube ថាតើវាមានដំណើរការដូចម្ដេចខ្លះ?
រូបមន្ត (Algorithm) របស់ក្រុមហ៊ុនYouTube គឺជាបច្ចេកទេសមួយដែលបង្កើតឡើងដើម្បីផ្ដល់ជូនវីដេអូទៅតាមចំណង់ចំណូលចិត្តខុសៗគ្នារបស់អ្នកប្រើប្រាស់។ វាជាអ្នកធ្វើការសម្រេចចិត្តថាវីដេអូប្រភេទនឹងត្រូវបាន Suggest ឬ Recommendation ទៅដល់អ្នកប្រើប្រាស់។
គោលដៅសំខាន់របស់រូបមន្តគឺមានពីរចំណុច ដែលទីមួយគឺការស្វែងរកវីដេអូដែលសក្ដិសមនឹងអ្នកប្រើប្រាស់ម្នាក់ៗ និងធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់បន្តទស្សនាវីដេអូលើ YouTube ជាបន្តបន្ទាប់។ ដូចនេះមានន័យថា រូបមន្តគឺតាមដានលើឥរិយាបថនៃការទស្សនារបស់អ្នកប្រើប្រាស់ ហើយទន្ទឹមនឹងនោះក៏តាមដានលើលទ្ធផលនៃវីដេអូនីមួយៗផងដែរ។
មានចំណុចចំនួនពីរនៃរូបមន្ត ដែលជះឥទ្ធិពលលើលទ្ធផលនៃលទ្ធផលនៃការ Search និងវីដេអូដែលត្រូវចូលក្នុង Recommendation។
វីដេអូដែលអ្នកទទួលបានពេលស្វែងរកពាក្យ "Facebook Tips” នឹងខុសពីវីដេអូដែលអ្នកដទៃទៀតទទួលបានពាក្យគេស្វែងរកពាក្យ "Facebook Tips” ដូចគ្នានេះ។ លទ្ធផលចេញមកវាខុសគ្នាដោយសារ ទីមួយគឺបណ្ដុំនៃទិន្នន័យ (មានចំណងជើង ការពណ៌នា និងពាក្យគន្លឹះ) នៃវីដេអូដែលអ្នកបានទស្សនា រួមទាំងឥរិយាបថនៃ Enagagement (ការចុច Like, ការសរសេរមតិ និងរយៈពេលនៃការទស្សនា) របស់អ្នកលើវីដេអូទាំងនោះ។
វិធីដែលរូបមន្ត YouTube ជះឥទ្ធិពលលើលទ្ធផលនៃការ Recommend វីដេអូ ចំពោះការណែនាំវីដេអូឱ្យអ្នកទស្សនាបន្តវិញ នឹងត្រូវឆ្លងកាត់ពីរដំណាក់កាល។ ទី១ គឺរូបមន្តនឹងដាក់ចំណាត់ថ្នាក់វីដេអូដោយផ្ដល់ពិន្ទុដល់វីដេអូផ្អែកតាមទិន្នន័យវិភាគលើវីដេអូ។ ទីពីររូបមន្តនឹងផ្គូផ្គងវីដេអូដល់អ្នកទស្សនាដោយផ្អែកលើវីដេអូដែលពួកគេធ្លាប់ទស្សនា និងវីដេអូដែលអ្នកប្រើប្រាស់មានឥរិយាបថស្រដៀងៗគ្នាបានទស្សនា។
បច្ចេកទេសនេះមិនមែនដើម្បីកំណត់រកវីដេអូដែលល្អបំផុតសម្រាប់អ្នកស្វែងរកនោះទេ ប៉ុន្ដែគឺដើម្បីផ្ដល់នូវវីដេអូដែលអ្នកប្រើប្រាស់ចង់ទស្សនាបំផុត ហើយគោលដៅចុងក្រោយនោះគឺ អ្នកប្រើប្រាស់នឹងចំណាយពេលច្រើននៅលើបណ្ដាញ YouTube។
គួរដឹងថានៅមានចំណុចដទៃទៀតដែលរូបមន្តអាចជះឥទ្ធិពលធំលើ YouTube ៖
នៅពេលដាក់ចំណាត់ថ្នាក់វីដេអូ រូបមន្តនឹងធ្វើការត្រួតពិនិត្យលើ ៖
នៅពេលដែលផ្គូផ្គងវីដេអូទៅនឹងអ្នកប្រើប្រាស់ រូបមន្តនឹងពិនិត្យមើលលើ ៖