ដឹង​ពី​មូលហេតុ​ពិត នៃ​ការ​បាក់​ជើង​ពីរកំណាត់របស់ ព្រីម លីហ្សា ហើយ!

  • 2021-01-12 03:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​បង្ហាញ​ម៉ូត ព្រីម លីហ្សា កំពុង​សម្រាក​ព្យាបាល និង​ហាត់​ដើរ​តិចៗ​នៅ​ផ្ទះ បន្ទាប់​ពី​នាង​ចេញ​ពី​មន្ទីរពេទ្យ​ត​ឆ្អឹង​ជើង​ឆ្វេង​ដែល​បាន​បាក់​ពីរ​កំណាត់ ដោយសារ​ជួប​ឧបទ្ទវហេតុ​នៅ​មុខ​សណ្ឋាគារ​មួយ​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី៣ ខែ​មករា។

បងស្រី​របស់ ព្រីម លីហ្សា បាន​ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា បន្ទាប់​ពី​បញ្ជូន​ពី​ខេត្ត​សៀមរាប​មក​កាន់​មន្ទីរពេទ្យ​មួយ​នា​រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះ​ដោយ​វះ​ដាក់​ដែក​អប​ជើង ហើយ​សម្រាក​ពេទ្យ​បាន​តែ​៤​ថ្ងៃ ពេល​នេះ​ជើង​ដែល​បាន​បាក់​នោះ បាន​ធូរស្រាល​ច្រើន​ហើយ។

ប្រភព​ដដែល​បញ្ជាក់​ថា លីហ្សា ទើប​តែ​ទៅ​ជួប​ពេទ្យ​កាល​ពី​ល្ងាច​មិញ​នេះ ប៉ុន្តែ​ដែក​ដែលដាក់​អប​ជើង​នោះ​មិន​ទាន់​វះ​ដក​ចេញ​វិញនៅ​ឡើយ​ទេ ហើយ​លីហ្សា ត្រូវ​រក្សា​ការ​ណាត់​ជួប​ពិនិត្យរបស់​គ្រូ​ពេទ្យជំនាញ​រហូត​ដល់​ជាសះស្បើយ។

បងស្រី​របស់​តារា​សម្ដែង ព្រីម លីហ្សា បាន​រំលឹក​ពី​ហេតុការណ៍​គ្រោះ​ថ្នាក់​នោះ​ថា តាម​ពិត លីហ្សា​មិន​បាន​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ទេ គឺ​នាង​រអិល​ជើង​ធ្លាក់​ពី​លើ​ពំនូក​ថ្ម​ដែល​គេ​ដាក់​គ​បន្តុប​លើ​គ្នា​ដើម្បី​តាំង​លម្អ​នៅ​មុខ​សណ្ឋាគារ​មួយ​នា​ខេត្ត​សៀមរាប ក្នុង​ឱកាស​ដែល​លីហ្សា និង​មិត្តភ័ក្ដិ ជួបជុំ​គ្នា​បន្ត​ដើរ​លេង​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ