តាមទាន់ទើបដឹង! មហាសេដ្ឋីទាំង២នេះ មានប្រវត្តិខ្វែងគំនិតគ្នា៤ឆ្នាំហើយ
- 2021-01-12 09:14:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមទាន់ទើបដឹង! មហាសេដ្ឋីទាំង២នេះ មានប្រវត្តិខ្វែងគំនិតគ្នា៤ឆ្នាំហើយ
ចន្លោះមិនឃើញ
អស់រយៈពេលជាង៤ឆ្នាំហើយដែលមហាសេដ្ឋីបច្ចេកវិទ្យាទាំងពីរគឺ Elon Musk និង Mark Zuckerberg បានប៉ះទង្គិចគ្នា ពិសេសគឺទៅលើប្រធានបទ AI និង គ្រាប់រ៉ុកកែត តែម្ដង។
នៅខែកញ្ញា ឆ្នាំ២០១៦ មានរឿងសំខាន់មួយបានកើតឡើងនៅជាចំណុចរសើបនៃដើមហេតុទំនាស់បុគ្គលទាំងពីរ ដោយក្រុមហ៊ុន SpaceX របស់ Elon Musk បានបាញ់គ្រាប់រ៉ុកកែត Falcon 9 សាកល្បង ក្នុងរដ្ឋ Florida បន្ទាប់មកក៏បានផ្ទុះ និងបានបំផ្លាញទៅលើផ្កាយរណប AMOS-6 របស់ Facebook។
ផ្កាយរណប AMOS-6 ជាផ្នែកមួយនៃគម្រោង Internet.org ដោយផ្ដល់ការតភ្ជាប់អ៊ីធឺណិតទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ និងផ្កាយរណបដំបូងបង្អស់របស់ Facebook នៅក្នុងគន្លងគោចរផងដែរ។
មហាសេដ្ឋី Facebook មិនពេញចិត្ត ក៏បានបង្ហោះសារក្នុង Facebook ថា គាត់មានការខកចិត្តយ៉ាងខ្លាំងនៅពេលដឹងថាការបាញ់បង្ហោះរបស់ SpaceX បានបំផ្លាញផ្កាយរណបរបស់ Facebook ដែលវាអាចផ្តល់ការតភ្ជាប់ដល់សហគ្រិនជាច្រើន និងមនុស្សគ្រប់គ្នានៅទូទាំងទ្វីប។
ពីរឆ្នាំក្រោយមក មហាសេដ្ឋី Tesla ក៏បានឆ្លើយតបសាររបស់អ្នកសារព័ត៌មាន CNN លើ Twitter ដែលមានអត្ថន័យថា ជាកំហុសរបស់គាត់មែន និងបានផ្ដល់ការបាញ់ផ្កាយរណបម្ដងទៀតឥតគិតថ្លៃ ហើយគាត់ក៏គិតថា Facebook ក៏មានធានារ៉ាប់រងខ្លះសម្រាប់ផ្កាយរណបរបស់ពួកគេផងដែរ។
Yeah, my fault for being an idiot. We did give them a free launch to make up for it and I think they had some insurance.
— Elon Musk (@elonmusk) March 23, 2018
នៅឆ្នាំ ២០១៧ សេដ្ឋីទាំងពីរក៏នៅរកាំរកូសដដែល ខណៈ Elon Musk មានការព្រួយបារម្ភពីវត្តមានរបស់ AI ដោយចង់ឱ្យការប្រុងប្រយ័ត្ន និងមានបទបញ្ញតិ្តដើម្បីគ្រប់គ្រងលើបច្ចេកវិទ្យាថ្មីមួយនេះ។ ប៉ុន្ដែ Mark Zuckerberg វិញក៏បានឆ្លើយតបទៅនឹងមហាជនពីកង្វល់ខាងលើតាម Facebook Live broadcast ថា គាត់ពិតជាចាប់អារម្មណ៍ខ្លាំងនឹងបច្ចេកវិទ្យាថ្មីនេះ ហើយថែមទាំងថាសម្ដីព្រួយបារម្ភទាំងនោះជាគំនិតអវិជ្ជមាន និងមិនទទួលខុសត្រូវថែមទៀតផង។
I've talked to Mark about this. His understanding of the subject is limited.
— Elon Musk (@elonmusk) July 25, 2017
បន្ទាប់មក Elon Musk ក៏មិននៅស្ងៀមដែរ លោកក៏បានឆ្លើយតបត្រង់ៗទៅសេដ្ឋី Facebook តាមបណ្ដាញសង្គម Twitter វិញដោយថា ការយល់ដឹងរបស់ Mark ចំពោះប្រធានបទ AI គឺនៅមានកម្រិតនៅឡើយ។
មកដល់ឆ្នាំ២០១៨ បន្ទាប់ពី Facebook មានរឿងអាស្រូវនឹងការទិញលក់ទិន្នន័យអ្នកប្រើប្រាស់រាប់លាននាក់ពីក្រុមហ៊ុន Cambridge Analytica លោកមហាសេដ្ឋីទី១របស់ពិភពលោក Elon Musk ក៏បានលុបផេកផ្លូវការ SpaceX និង Tesla ចេញពីបណ្ដាញសង្គម Facebook។
It’s not a political statement and I didn’t do this because someone dared me to do it. Just don’t like Facebook. Gives me the willies. Sorry.
— Elon Musk (@elonmusk) March 24, 2018
ថ្នាក់ដឹកនាំ SpaceX ក៏បានឆ្លើយតបនឹងចម្ងល់អ្នកគាំទ្រផងដែរក្នុង Twitter ថា ការលុបផេកផ្លូវការទាំងនេះមែនជាសារនយោបាយណាមួយឡើយ គាត់គ្រាន់តែមិនចូលចិត្ត Facebook នឹងធ្វើវាឡើងដោយចេតនាតែប៉ុណ្ណោះ និងបង្ហាញពីការសុំទោសផងដែរ។
នៅក្នុងឆ្នាំ២០២០ វិញ ភាពរកាំរកូសនៅមិនទាន់បញ្ចប់រវាងបុគ្គលល្បីក្នុងពិភពបច្ចេកវិទ្យាទាំងពីរ ដោយមានសាររបស់ Sacha Baron Cohen អ្នកសិល្បៈម្នាក់លើ Twitter អំពាវនាវឱ្យមានការតវ៉ា និងដាក់បទបញ្ជារផ្សេងៗចំពោះ Facebook ខណៈមិនពេញចិត្តនឹង Mark Zuckerberg ជាមនុស្សមានឥទ្ធិពលបំផុតក្នុងបណ្ដាញសង្គម Facebook ហើយភ្លាមនោះ មហាសេដ្ឋីរថយន្តអគ្គិសនី Tesla ក៏បាន Retweet លើសារមួយនោះថា ឱ្យលុបកម្មវិធី Facebook ចោលទៅ ដែលនេះជាការបង្ហាញមិនពេញចិត្តជាចំហរតែម្ដង។
#DeleteFacebook It’s lame
— Elon Musk (@elonmusk) February 8, 2020
ចំណែកពីថ្មីៗនេះ ឆ្នាំ២០២១ ខណៈមានការបង្ខំពី WhatsApp ឱ្យអ្នកប្រើប្រាស់ចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេទៅកាន់ Facebook ដើម្បីឱ្យកម្មវិធីដំណើរការការល្អ និងមានការគាំទ្រពី Facebook នោះ ស្រាប់តែ Elon Musk បានបង្ហោះសារ Retweet meme ចង់បង្ហាញថា Facebook ជាចារកម្ម បានលួចតាមទិន្នន័យរបស់អ្នកប្រើប្រាស់។
Ya don’t say. Reminds me of this timeless classic … pic.twitter.com/Gq1wayoTIr
— Elon Musk (@elonmusk) January 7, 2021
បន្ទាប់មកទៀតគាត់ក៏បានបង្ហោះសារលើ Twitter បន្ថែមថា គួរប្រើកម្មវិធី Signal ជាកម្មវិធីផ្ញើសារមានមុខងារ encrypted ជំនួសវិញ។ សារមួយនេះផងដែរក៏ត្រូវបានលោក Jack Dorsey ជា CEO របស់ Twitter បាន Retweet បន្តទៅផងដែរ។