រក​ឃើញ​ហើយ! ប្រអប់​ខ្មៅ​របស់​​យន្តហោះ​​ឥណ្ឌូណេស៊ី​ដែល​ធ្លាក់​ក្នុង​សមុទ្រ​

  • 2021-01-13 01:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​ បាន​បញ្ជូន​ក្រុម​មុជ​ទឹក​របស់​ខ្លួន​ មុខ​ស្វែង​រក​ប្រអប់​ខ្មៅ ឬ​​ឧបករណ៍​ថត​ទិន្នន័យ​ហោះហើរ​ របស់​យន្តហោះ​ដែល​បាន​ធ្លាក់​កាល​ពី​សប្ដាហ៍​មុន។​

យន្តហោះ Air Boeing 737-500​ របស់​​អាកាសចរណ៍ ​Sriwijaya​ ដែល​ធ្លាក់​ក្នុង​សមុទ្រ​ក្រោយ​ចេញដំណើរ​បាន​បន្តិច​កា​លពី​ថ្ងៃ​សៅរ៍បាន​សម្លាប់​មនុស្ស​ទាំង​៦២​នាក់​នៅក្នុង​យន្តហោះ​​។​ ប្រអប់​ខ្មៅ​​ផ្ទុក​ទិន្នន័យ​សំខាន់ ដូចជា​ល្បឿន​ និង​កម្ពស់​​ហោះ, ថត​សម្លេង​ក្នុង​បន្ទប់​អ្នកបើកបរ រួម​មាន​ការសន្ទនារ​វាង​អាកាសយានិក​​ទាំង​អស់​នៅ​លើ​យន្ត​ហោះ។​

ក្រោយ​ការស្វែងរក​អស់​៤​ថ្ងៃ ក្រុម​បេសកកម្ម​ស្វែងរក​និង​សង្គ្រោះ​បាន​រក​ឃើញ​ប្រអប់​ខ្មៅ​មួយ​និង​កំពុង​ស្វែងរក​មួយទៀត​។​ ​គួរ​បញ្ជាក់​ថា​យន្តហោះ​បាន​ចាកចេញ​ពី​អាកាសយានដ្ឋាន​ ក្រុង​ហ្សា​កា​តា ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉ុន​ទៀ​ណា​ក​៕

ប្រភព៖ CNA   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម
បិទ