ឃើញស្ងាត់អុីចឹង! តែ iPhone 12 Mini លក់តាមហាងនៅតម្លៃគួរសម

  • 2021-01-13 01:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 Mini ជា​ម៉ូដែល​ទូរសព្ទ 12 ស៊េរី​របស់ Apple ដែល​បាន​ប្រកាស​ចេញ​ស្របពេល​ជា​មួយ​គ្នា តែ​ហាក់​ពុំ​សូវ​មាន​ប្រជាប្រិយភាព​ពី​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជា​ច្រើន​ឡើយ។

ដោយ​សារ​វា​មាន​រូប​រាង​ស្រដៀង​ទៅ​និង iPhone 5 និង​មាន​រាង​តូច​គួប​ផ្សំ​ជា​មួយ​តម្លៃ​ខ្ពស់ផងនោះ បាន​ធ្វើ​ឲ្យ​ហ្វេនមួយ​ចំនួន​បាន​ងាក​មក​ចាប់​អារម្មណ៍​ជា​មួយ iPhone 12 Pro និង12 Pro Max វិញ។

តែយ៉ា​ណា​ក៏​នៅ​មាន​ហាង​មួយចំនួន​បាន​នាំ​យក​មក​លក់​ដែល​មាន​តម្លៃ​បច្ចុប្បន្នដូច​ខាង​ក្រោម៖

  • iPhone 12 Mini ទំហំ 64GB តម្លៃខ្ទង់ ៧៩៥ដុល្លារ
  • iPhone 12 Mini ទំហំ 128GB តម្លៃ​ខ្ទង់ ៨៦៥ដុល្លារ
  • iPhone 12 Mini ទំហំ 256GB តម្លៃ​ខ្ទង់ ៩១៥ដុល្លារ

iPhone ជំនាន់​ថ្មី​ដែល​មាន​សរុប​រហូត​ដល់​​ចំនួន ៤ ​ម៉ូដែលនេះ បាន​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ទី ១៣ តុលា កន្លងទៅ ជា​មួយ​ការ​ឌីហ្សាញ​រូបរាង​ថ្មី​ខុស​ប្លែក​ពី​មុន និង​មាន​​គាំទ្រ​នូវ​សេវា 5G ជា​លើក​ដំបូង​បំផុតផង​ដែរ។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃនៅហាង Angkor Meas។

អត្ថបទ៖ ម៉េងងី