មោទកភាព! កម្ពុជា​ជាប់​លេខ ១ លើលោក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

  • 2021-01-13 06:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍ កាលពីថ្ងៃទី១២ ខែមករា។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា ចំណាត់ថ្នាក់​លេខ១ នេះ ត្រូវ​បាន​ចុះផ្សាយ​ក្នុង​របាយការណ៍​របស់ការិយាល័យ​សេដ្ឋកិច្ចសេណេហ្គាល់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

របាយការណ៍ដដែលបានបង្ហាញថា កម្ពុជា មានពិន្ទុ ១/១ (១ជាពិន្ទុ​ខ្ពស់បំផុត​នៃ​ការ​ធ្វើចំំណាត់ថ្នាក់) ក្នុងចំណោម ១៦៦ប្រទេសជុំវិញពិភពលោក។ ចំណាត់ថ្នាក់បន្ទាប់ពីកម្ពុជា រួមមាន ស៊ូដង់ខាងត្បូង និងប្រ៊ុយណេ ដែលមានពិន្ទុ ០,៩៩ដូចគ្នា។

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងទេសចរណ៍ ខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី