Pogba ថាត្រៀមរួចហើយ ដើម្បីឱ្យ Liverpool ចុកចាប់នៅ Anfield
- 2021-01-13 08:39:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba ថាត្រៀមរួចហើយ ដើម្បីឱ្យ Liverpool ចុកចាប់នៅ Anfield
ចន្លោះមិនឃើញ
ខ្សែបម្រើ Pogba ជាអ្នកស៊ុតចូល១គ្រាប់ជួយក្រុម Manchester United យកឈ្នះលើក្រុម Burnley ក្នុងលទ្ធផល ១-០ ឡើងទៅឈរនៅកំពូលតារាង Premier League ។
នេះជាឱកាសឈរនៅលេខ១លើកដំបូងហើយសម្រាប់ក្រុមបិសាចក្រហម ចាប់តាំងពីរជ្ជកាលរបស់លោក Sir Alex Fugerson បានបញ្ចប់ទៅ។ យ៉ាងណាមិញ ពួកគេនឹងអាចបាត់តំណែងនេះទៀតនៅចុងសប្ដាហ៍នេះ ប្រសិនបើចាញ់ក្រុមលេខ២ Liverpool នៅទឹកដី Anfield ។
សម្រាប់ការប្រកួតសំខាន់នេះដែរ Pogba បានអះអាងថាខ្លួនត្រៀមជាស្រេចហើយសម្រាប់ការប្រជែងកម្រិតខ្ពស់ខាងលើ។ ប៉ះ Liverpool គឺជាប្រកួតដែលគ្រប់គ្នាចង់ឃើញ ហើយកីឡាករផ្ទាល់ក៏ទន្ទឹងរង់ចាំការប្រកួតមួយនេះដែរ។ សមាជិកក្រុម Man Utd បានដឹងថាត្រូវធ្វើយ៉ាងណាហើយសម្រាប់ការរក្សាខ្លួននៅកំពូលតារាងនេះ។
រំលឹកថាក្រុមបិសាចក្រហម លេងក្រៅដីបានល្អមែនទែននា១ឆ្នាំមកនេះ ពោលគឺ១៥ប្រកួត ឈ្នះបាន១២ប្រកួត និងស្មើ៣ប្រកួត។ ប្រកួតចុងក្រោយក្រៅដីរបស់ពួកគេ គឺចាញ់នៅ Anfield នេះឯងកាលពី១ឆ្នាំមុន៕