ប្រវត្តិសាស្ត្រ! ​ក្លឹប​នៅ​លីគ​ទាប ទម្លាក់ Bayern Munich រញ្ជួយអាល្លឺម៉ង់

  • 2021-01-14 02:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ជា​ប្រវត្ដិសាស្ត្រ​មួយ​ហើយ​សម្រាប់​ក្រុម​យក្ស Bayern Munich ​ដែល​លេង​ចាញ់​ក្រុម​នៅ​លីគ​ទី​២ Holstein Kiel ​ដោយ​បាល់​ប៉េណាល់ទី ​៦-៥ ​ក្រោយ​ពី​ស្មើ​គ្នា ​២-២ ​នៅ​ម៉ោង​លេង​។

​ការ​ប្រកួត​រវាង​ក្រុម​ខាង​លើ​នេះ​ធ្វើ​ឡើង​នៅ​ពាន​រង្វាន់ DFB-Pokal ​ឬ​ហៅ​ស្រួល​ស្រាប់​ថា Cup ​របស់​អាល្លឺម៉ង់។ ​ការ​ប្រកួត​នេះ ​ក្រុម Bayern Munich ​នាំ​មុខ​មុន​ដោយ Gnabry ​នៅ​នាទី​១៤ ​មុន​ពេល Bartels ​របស់​ក្រុម Holstein ​តាម​ស្មើ​បាន​នៅ​នាទី​៣៧​វិញ។ ​ការ​ប្រកួត​ឈាន​ចូល​តង់​ទី​២ ​Sane ​បើក​ការ​នាំ​មុខ​ជា​ថ្មី​ទៀត ​ឱ្យ Bayern Munich ​។ ​យ៉ាងណាមិញ ​ជិត​ចប់​ការ​ប្រកួត Wahl ​ក៏​រក​គ្រាប់​បាល់​តាម​​ស្មើ​វិញ​បាន ​នៅ​នាទី​៩០+៥។ ​

​ស្មើ​គ្នា ២-២ ​នេះ​ហើយ ​ទើប​តម្រូវ​ឱ្យ​ពួកគេ​ទាត់​បាល់​ប៉េណាល់ទី​ដើម្បី​កាត់​សេចក្ដី។ ​ជា​លទ្ធផល ​ក្រុម Holstein ​ដែល​ជា​ម្ចាស់​ផ្ទះ​នោះ​ធ្វើ​បាន​ល្អ​ណាស់ ​ទាត់​ចូល​៦​គ្រាប់ ខណៈ​ដែល Bayern Munich ​វិញ ​បាន​តែ​៥​គ្រាប់​ប៉ុណ្ណោះ។ ​នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​ការ​ប្រកួត​១៧​ឆ្នាំ​មក​នេះ ដែល​ក្រុម Bayern Munich ​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម​នៅ​លីគ​ទាប​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម
បិទ