ចេញហើយ! ម៉ូតូ Honda Wave 110i ឆ្នាំ២០២១ មួយលីត្រជិះបាន ៧៧គីឡូម៉ែត្រ ឯតម្លៃទន់ៗ

  • 2021-01-14 02:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Wave 110i ជំនាន់ថ្មី ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសថៃ ដោយទទួលបានការអាប់ដេតការឌីហ្សាញ និងលក្ខណៈពិសេសថ្មីជាច្រើន។

ម៉ូតូ Wave 110i ឆ្នាំ២០២១ នេះ បានផ្លាស់ប្តូរធុងសាំងថ្មីធំជាងមុន, ប្តូរស៊ុមចង្កៀងមុខ និងបំពាក់ចង្កៀងមុខ LED ថ្មីយ៉ាងទាក់ទាញទៀតផង។ ជាមួយគ្នានេះដែរ ការឌីហ្សាញតែមរបស់វាក៏បានផ្លាស់ប្តូរថ្មី ដោយមើលទៅរាងស្ព័រ និងរស់រវើកជាងមុន។ កុងទ័រនៅលើ Wave 110i ថ្មី ជាប្រភេទអេក្រង់ LCD ដែលមានបង្ហាញលេខហ្គ៊ែរ, ចម្ងាយជិះរួច, កុងទ័រល្បឿន និងកម្រិតសាំងជាដើម។

មិនតែប៉ុណ្ណោះ ដោយសារតែវាប្រើប្រាស់សាក់ស៊ីថ្មី ដូច្នេះធ្វើឲ្យ Wave 110i កើនកន្លែងផ្ទុកអីវ៉ាន់ដល់ទៅ ៣៥% ខណៈធុងសាំងឡើងបានចំណុះ ១,៣លីត្រទៀត សរុប ៥លីត្រ។

ម៉ូតូ Honda Wave 110i ថ្មីនេះបំពាក់ម៉ាស៊ីន Honda Smart Engine កម្លាំង ១១០សេសេ ជាមួយនឹងប្រព័ន្ធប៊ិចសាំង ហើយមានកម្រិតស៊ីសាំង ៧៦,៩គីឡូម៉ែត្រ/លីត្រ ឬស្មើនឹង ១,៣លីត្រ/១០០គីឡូម៉ែត្រ។ សម្រាប់ទីផ្សារប្រទេសថៃ វាចែកចេញជា ៤ ម៉ូដែល ហើយមានតម្លៃ ១ ២៣០ដុល្លារ, ១ ៣៥០ដុល្លារ, ១ ៤៥០ដុល្លារ និង ១ ៥០០ដុល្លារ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
បិទ