ពីមុន និងបច្ចុប្បន្ន តើ One Direction រើបម្រាស់ជីវិតបានដល់កម្រិតណា?

  • 2021-01-14 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀងប៉ុប One Direction ជា​ក្រុម​ដែល​បង្កើត​ក្នុង​ឆ្នាំ ២០១០ និង​ចេញ​ពី​កម្មវិធី "The X-Factor"។

បេក្ខជន​ឈ្នះ​ពី​កម្មវិធី​ប្រកួត​មាន​ Zayn Malik, Louis Tomlinson, Liam Payne, Niall Horan និង Harry Styles ដោយពួកគេ​បាន​ជាប់​តំណែង​លេខ ៣ ប្រចាំ​រដូវកាលទី ៣។ ទោះបី​មិន​បាន​គ្រង​តំណែង​កំពូល​ទី១ ប៉ុន្តែ​ពួកគេបាន​ចាប់ដៃគ្នាសាង​ស្នាដៃ​ជា​ច្រើន រួមមានចេញ​ផ្សាយ​អាល់ប៊ុម​រួមគ្នាបាន​ចំនួន​ ៥​ក្នុង​រយៈពេល​ ៥ឆ្នាំ ការធ្វើការប្រគំតន្ត្រី​ទេសចរណ៍ពីឆ្នាំ២០១១ ដល់២០១៥ និង​ឈ្នះ​ពាន​រង្វាន់​រាប់មិនអស់។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៥ ជាពេល​ដែល​ Zayn សម្រេច​ចាកចេញពីក្រុម ដូចនេះ​ត្រូវ​នៅសល់​សមាជិក​ ៤នាក់។ ទោះ​ជា​យ៉ាង​ណា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ សមាជិក​ក្រុម​បាន​ផ្ដោត​លើការងារទោលរៀងខ្លួនស្ទើរទាំងស្រុង។

ដូច្នេះ​ចង់​ដឹង​ថា​ ពីមុន​ដល់​ពេល​នេះ​សមាជិក​ដើម ទាំង​ ៥​របស់ One Direction ប្រែ​ប្រួល​យ៉ាងណាខ្លះ?

១. Zayn Malik

កាលជំនាន់​ប្រឡង "The X Factor" អាយុ ១៧ឆ្នាំ

បច្ចុប្បន្ន៖ ជា​តារាទោល​ដែល​មមាញឹក​នឹង​ការងារ​ផលិតបទ​ចម្រៀង និង​អាល់ប៊ុម និង​ក៏ជា​ឪពុកថ្មីថ្មោងម្នាក់​ ក្រោយមិត្តស្រី Gigi Hadid សម្រាល​បាន​កូនម្នាក់​កាល​ពីឆ្នាំ ២០២០។

២. Louis Tomlinson

មុន​ចេញ​មុខក្នុង​កម្មវិធី "X Factor" Louis ធ្លាប់​សម្ដែង​តួ​ធម្មតា​ក្នុង​ភាពយន្ត​មួយរឿង។ លោក​បាន​ចូល​ប្រឡង​ក្នុង​កម្មវិធីធំ​នេះ​ ពេល​មាន​អាយុ​ ១៨ឆ្នាំ។

ក្រោយ​ក្រុម​ផ្អាក​សកម្មភាព Louis ក៏ចាប់​ផ្ដើម​ការងារ​ជា​តារាទោល ជាពិសេសកាល​ពី​ឆ្នាំ ២០២០ លោក​បាន​ចេញអាល់ប៊ុម​ទោល​ដំបូង មាន​ចំណងជើង​ថា​ «Walls»។

៣. Liam Payne

Liam បាន​ប្រកួត​ក្នុង​កម្មវិធី​ «The X Factor» លើស​ពី ១​ដង​ទៅ​ទៀត ទម្រាំ​បាន​ជោគជ័យ។ ប៉ុន្តែ​ពេល​ចូល​ប្រឡង​ក្នុង​រដូវកាល​ទី៣ Liam មាន​អាយុ ១៦​ឆ្នាំ និង​ជាប់ជា​ស្ថាពរតែម្ដងពេលនោះ។

ចូល​ដល់​បច្ចុប្បន្ន​ Liam បាន​ចេញ​ស្នាដៃ​ជា​ច្រើន និង​មាន​មុខ​សហការផលិតបទ​ចម្រៀង​ជាមួយ​នឹង​តារា​ជា​​ច្រើន​រូប​ទៀតផង។ មិនត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏មាន​កូន​ប្រុសម្នាក់ដែរកាលពី​ឆ្នាំ២០១៧ ជាមួយ​នឹង Cheryl Coleប៉ុន្តែ​ដល់ឆ្នាំ ២០១៨ពួកគេក៏បែកគ្នា។

៤. Niall Horan

Niall ចូល​ប្រឡង​ក្នុង​កម្មវិធីខាងលើ ស្របពេល​មាន​អាយុ​ទើប​ ១៦ឆ្នាំប៉ុណ្ណោះ។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ Niall ក៏​មិន​ទំនេរ​ដែរ ទោះ​ស្ងាត់​ការងារ​ក្រុមក៏ដោយ។ ក្នុង​នោះ​លោក​បាន​ចេញ​អាល់ប៊ុម​ ២ និង​ចេញ​ប្រគំតន្ត្រី​ទេសចរណ៍ជា​ច្រើន​កន្លែងទៀតផង។

៥. Harry Styles

Harry បាន​ចាកចេញ​ពីក្រុមតន្ត្រី​ក្នុង​ស្រុក (ក្រុម​តន្ត្រីតូច) និង​ឈប់​ពី​ការងារនៅ​ហាងនំប៉័ង មក​ចូល​ប្រឡងកម្មវិធី "The X-Factor" នៅ​អាយុ​ ១៦​ឆ្នាំ។

រយៈពេល​ជា​ច្រើន​បាន​កន្លងផុត ស្របពេល​ការងារ​ក្រុម​ក៏ត្រូវ​ផ្អាក ដូច្នេះ​ Harry បាន​យក​ពេល​មក​ផ្ដោត​លើ​ខ្លួន​ឯង​ ដោយ​ចេញ​អាល់ប៊ុម​ទោល បាន​ ២ និង​ការងារជា​ច្រើន ជាពិសេស​បាន​សម្ដែងរឿង​ទៀត៕

ប្រភព៖ Insider   ប្រែ​សម្រួល៖ យី សុធារី