ពីពេល​នេះទៅ GFRIEND លែងបានទទួលកាដូអ្វីទាំងអស់ពីអ្នកគាំទ្រហើយ

  • 2021-01-14 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សេចក្ដី​ប្រកាស​ថ្មី​ដែល​បង្ហោះ​ថ្មីៗចេញពី Fanclub របស់​ក្រុម​ GFRIEND បាន​ឲ្យ​ដឹង​ថា​ចាប់ពីពេល​នេះ​តទៅ ក្រុម​ចម្រៀង​នារី​មួយ​នេះ​មិន​អនុញ្ញាតឲ្យទទួលកាដូមួយ​ចំនួន​ពីអ្នក​គាំទ្រ​ឡើយ។

ទោះ​ជាយ៉ាងណាអ្នក​គាំទ្រ​ក៏​អាច​ផ្ញើជា​សំបុត្រ ការ​ធ្វើ​ការ​បរិច្ចាគផ្សេងៗជួយសង្គម ឡានអាហារតូចៗ និង​បាច់ផ្កាសម្រាប់​ឱកាស​ពិសេសណាមួយ។ ដូច្នេះ​មិន​មែន​មាន​ន័យ​ថា​ GFRIEND ត្រូវ​បាន​បិទសិទ្ធិទាំងស្រុង​ក្នុង​ការ​ទទួល​ក្ដី​ស្រឡាញ់ពីអ្នក​គាំទ្រ​តាម​រយៈ​កាដូ​ទាំង​អស់​ទេ គ្រាន់តែ​អ្វី​ដែល​ក្រុមការងារ​សម្រេច​មិន​ឲ្យ​ទទួល​ពី Fan មាន​ដូចជាវត្ថុ​ ឬ​សម្ភារៈមួយ​ចំនួន៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម