ធ្លាប់ឆ្ងល់អត់ តើរឿងភាគថៃជះពេល​យូរប៉ុណ្ណា ទើប​ថតចប់សព្វគ្រប់?

  • 2021-01-14 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាធម្មតា​ភាពយន្តភាគ​ថៃលើ​ប៉ុស្តិ៍លេខ ៣​ថៃ និង​ប៉ុស្តិ៍លេខ ៧ ជាមធ្យមមាន​ ១៥ភាគ ជាចំនួន​សមល្មម​ មិន​ច្រើនពេក​មិន​តិចពេក​សម្រាប់​អ្នក​ទស្សនា។

ជាការពិត បើ​យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ ជាទូទៅក្រុមការងារ​ត្រូវ​ចំណាយពេលពី ៥ ទៅ៨ខែ ដើម្បីថតរឿងភាគ​ថៃ​មួយ​រឿង។ ប៉ុន្តែមិន​មែន​គ្រប់រឿង​សុទ្ធ​តែ​ចំណាយពេល​ថត​ដូចគ្នាទេ ព្រោះ​អាស្រ័យលើ​រឿង​នីមួយៗដែរ។

ដូច​រឿងភាគ​ដ៏ល្បី "បុព្វេសន្និវាស" ដែល​សម្ដែង​ដោយ Pope Thanawat និង Bella Ranee មាន​សេចក្ដី​រាយការណ៍ថា​ ត្រូវ​ថត​ដល់ទៅ ២ឆ្នាំ​ឯណោះ ទម្រាំចប់​គ្រប់ឈុត។

ដោយឡែក​សម្រាប់​រឿង​ជា​ប្រភេទស៊េរីវិញ ចាយពេល​ថត​ត្រឹម​តែ​ ២ ទៅ៣ខែប៉ុណ្ណោះ ព្រោះ​មាន​តិចភាគ ហើយពេល​ចាក់ផ្សាយ​ក៏មិនច្រើនដែរ៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម