សារមន្ទីរចម្លែកមួយនៅហូឡង់ សាងសង់ទៅតាមសារពាង្គកាយរបស់មនុស្ស
- 2021-01-14 06:33:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារមន្ទីរចម្លែកមួយនៅហូឡង់ សាងសង់ទៅតាមសារពាង្គកាយរបស់មនុស្ស
ចន្លោះមិនឃើញ
សារមន្ទីរ Corpus គឺជាសារមន្ទីរអន្តរជីវសាស្ត្ររបស់មនុស្សដ៏កម្រមួយដែលមានទីតាំងនៅទីក្រុង Oegstgeest ក្នុងប្រទេសហូឡង់។
ទីនេះគឺជាសារមន្ទីរដំបូងក្នុងពិភពលោកដែលសង់ទៅតាមផ្នែកនានារបស់សារពាង្គកាយរបស់មនុស្សពីក្រោមដល់លើ ហើយវាបានផ្ដល់ទាំងភាពរីករាយ និងចំណេះដឹងសម្បូរបែបផ្នែកជីវវិទ្យាដល់អ្នកទស្សនាពិសេស សិស្ស និងនិស្សិត។
Corpus បានបើកដំណើរការនៅក្នុងឆ្នាំ២០០៨ ដោយម្ចាស់ក្សត្រី បេអាតរិច។ ទ្រង់គឺជាសមាជិករាជវង្សដែលបានសោយរាជ្យជាមហាក្សត្រីនៃប្រទេសហូឡង់ចាប់ពីឆ្នាំ ១៩៨០ រហូតដល់ការដាក់រាជ្យរបស់ព្រះអង្គនៅឆ្នាំ ២០១៣៕