ច្បាស់​ការ​៖ Modric ប្រហែល​ជា​នៅ​បន្ត​កុងត្រា​ជា​មួយ​ Real Madrid ជា​ច្រើន​ឆ្នាំ​ទៀត

  • 2021-01-14 11:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Luka Modric បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ការ​ពិភាក្សា​ក្នុង​ការ​បន្ត​កុងត្រា​ទៅ​មុខ​ទៀត​ជា​មួយ​ក្លឹប​ គឺ​​កំពុងឆ្ពោះទៅរកលទ្ធផល​វិជ្ជមាន​ហើយ​ក្នុង​ពេល​នេះ​។

Luka បាន​និយាយ​ថា​៖" ខ្ញុំ​បាន​ទៅ​និយាយ​ជា​មួយ​ Real រឿង​​ធ្វើ​​កុងត្រា​ថ្មី​​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ក្រោយ​ពី​ពិភាក្សា​គ្នា​ ខ្ញុំ​ក៏​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ពី​ក្លឹប​ "។

កីឡាករ​ខាង​លើ​បន្ត​ថា​៖" បាន​ដឹង​ដូច្នេះ​ភ្លាម​ ខ្ញុំ​សប្បាយ​យ៉ាង​ខ្លាំង​ព្រោះ​នេះ​ជា​អ្វី​ ដែល​ខ្ញុំ​ចង់​បាន​ យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​មិន​ទាន់​អាច​និយាយ​អ្វី​ឲ្យ​លើស​ពី​នេះ​ទេ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​តាម​កុងត្រា​ជា​មួយ​ Real ក្នុង​ពេល​នេះ​ ខ្សែ​ប្រយុទ្ធ​វ័យ​ ៣៦ឆ្នាំ​នេះ​នឹង​បញ្ចប់​ជា​មួយ​ក្លឹប​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម