បន្លែទាំង៧ប្រភេទដែលអ្នកមិនគួរបរិភោគឆៅ បើសិនជាអ្នកមិនចង់បំផ្លាញសុខភាពខ្លួន

  • 2021-01-15 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងទាំងអស់គ្នាបានដឹងពីគុណប្រយោជន៍របស់បន្លែស្រស់ ដែលវាមានតួនាទីជួយទ្រទ្រង់សារពាង្គកាយចាកឆ្ងាយពីជម្ងឺផ្សេងៗ។ ប៉ុន្តែនៅមានបន្លែមួយចំនួនដែលយើងមិនអាចបរិភោគឆៅបាន ក៏ព្រោះតែវាមានផលវិបាកដល់សុខភាព ហើយយើងគួរតែបរិភោគដោយការចម្អិន។

១/ ស្ពៃក្តោប

នៅក្នុងស្ពៃក្តោបផ្ទុកសារធាតុម៉្យាងដែលហៅថាestrogen ដែលវាជួយប្រឆាំងនឹងសារពាង្គកាយក្នុងការចាប់យកសារធាតុអ៊ីយ៉ូដមកប្រើប្រាស់។ បើសិនជាអ្នកជម្ងឺក្រពេញទីរ៉ូអ៊ីត គឺអ្នកមិនអាចបរិភោគបន្លែនេះឆៅបាននោះទេ ព្រោះវាអាចនឹងធ្វើអោយជម្ងឺកាន់តែធ្ងន់ធ្ងរ។

២/ ផ្កាខាត់ណា

ផ្កាខាត់ណាមានផ្ទុកសារធាតុដូចស្ពៃក្តោបដែរ ដោយសារជាតិស្ករដែលមាននៅក្នុងផ្កាខាត់ណា គឺត្រូវតែចម្អិនជាមុនសិនទើបអាចហូបបាន។ បើមិនដូច្នោះទេ វាអាចបង្កជាជាតិអាស៊ីតនៅក្នុងក្រពះ។

៣/ Spinach

បន្លែនេះមានសាលិចអាស៊ីត ដែលវាងាយប្រឆាំងនឹងការសម្រូបនៃប្រូតេអ៊ីន និងពពួកអ៊ីយ៉ុង។ ដូច្នេះវាធ្វើអោយសារពាង្គកាយទទួលបានសារធាតុពីរប្រភេទនេះមិនគ្រប់គ្រាន់ឡើយ បូករួមទាំងអ្នកបរិភោគមិនបានចម្អិន នេះមានន័យថាអ្នកមិនអាចទទួលបានសារៈប្រយោជន៍ពីប្រូតេអ៊ីននិងអ៊ីយ៉ុងបន្តិចសោះ។

ផ្លែឈើ៥មុខផ្ទុកជាតិស្ករខ្ពស់ដែលមិត្តនារីភាគច្រើនមើលរំលងអំឡុងពេលសម្រករាង

៤/ ត្រពាំង

នៅពេលដែលអ្នកបរិភោគត្រពាំងដែលមិនបានចម្អិន ដោយវាមានផ្ទុកនូវសារធាតុពុលcyanide វានឹងគ្រោះថ្នាក់ខ្លាំងដល់សុខភាព។ អ្នកគួរតែបរិភោគដោយចម្អិនប្រហែល១០នាទីជាមុនសិន។

៥/ ដំឡូង

ដំឡូងក៏មានសារធាតុពុលcyanide បើកាលណាអ្នកបរិភោគ វាអាចបង្កជាជម្ងឺដូចជាថប់ទ្រូង ឬក៏អាចប្រកាច់ ហើយអាចឈានដល់ស្លាប់ទៀតផងដែរ។

៦/ ដំឡូងបារាំង

ដំឡូងបារាំងមានសារធាតុពុលម៉្យាងមានឈ្មោះថាglycolic acidដែលវាអាចធ្វើអោយសារពាង្គកាយមានអាការៈដូចជាការក្អួតចង្អោរ ដង្ហក់ ដំណកដង្ហើមមិនប្រក្រតី វាអាចធ្ងន់ធ្ងរឈានដល់ស្លាប់បាន។ ដូច្នេះអ្នកត្រូវបរិភោគដោយចម្អិនជាមុនសិន។

៧/ សណ្តែកគួរ

តើអ្នកដឹងទេថាសណ្តែកគួរមានផ្ទុកមេរោគsalmonella និងE.coliឬទេ? វាអាចធ្វើអោយអ្នករាគឬពិបាកក្នុងការបន្ទោរបង់ បើសិនជាបរិភោគដោយពុំបានចម្អិន។

រឿងមិនគួរឲ្យជឿ៥យ៉ាង ប្រសិនបើអ្នកធ្វើលំហាត់ប្រាណលើកជើងពីររយៈ២០នាទី

ដូច្នេះជាប្រការគួរ អ្នកអាចបរិភោគបន្លែស្រស់បាន ប៉ុន្តែអ្នកមិនត្រូវមើលរំលងនូវប្រភេទបន្លែដែលមានគ្រោះថ្នាក់ពេលដែលមិនបានចម្អិនត្រឹមត្រូវ៕

រូបភាព៖ pinterest

ប្រភព៖ Sanook   ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន