ឡេង ណាវ៉ាត្រា​ ឧបត្ថម្ភ​ទឹក​ប្រាក់​ជូនគ្រួសារ​សព​ និង​អ្នករងរបួស ក្នុងគ្រោះថ្នាក់លោតឆត្រយោង

  • 2021-01-14 14:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បាន​ធ្វើ​ការ​ឧបត្ថម្ភ​ទឹក​ប្រាក់​សុទ្ធ​ ២៥,០០០ដុល្លារ​ ដល់​គ្រួសារ​សព​លោក​ វរសេនីយ៍ត្រី លឹម សាយ និង​គ្រួសារ​រង​របួស​ ដែល​បាន​ធ្វើ​ខុស​លក្ខណ:​បច្ចេកទេស​ក្នុង​ការ​បញ្ជា​ឆត្រ​​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​កម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ព្រឹក​ ថ្ងៃ​ទី​១៤ ខែ​មករា​ ឆ្នាំ​២០២១​នេះ​។

នៅ​ក្នុង​ទឹក​ប្រាក់​ ២៥,០០០ដុល្លារ​ខាង​លើ​នេះ​ លោក​ឧកញ៉ា​នឹង​ផ្ដល់​ជូន​គ្រួសារ​សព​ចំនួន​ ១៥,០០០ដុល្លារ​ និង​គ្រួសារ​អ្នក​រង​របួស​ចំនួន​ ១០,០០០ដុល្លារ​៕

អត្ថបទ៖ ហ៊ីម រស្មី