Jose ​ចង់​បាន​ 'The Monster' ​របស់​កូរ៉េ​ខាង​ត្បូង ​ទៅ​ចាប់​ដៃ​ជាមួយ Son ​

  • 2021-01-15 02:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho ​កំពុង​តាម​ប្រមាញ់​យក​ខ្សែ​ការពារ Kim Min-Jae ​របស់​ក្រុម ​Beijing Guoan ​ដែល​កំពុង​បង្ហាញ​សមត្ថភាព​លេចធ្លោ​។

​ក្រុម Spurs ​សម្លឹង​ឃើញ​កីឡាករ​កូរ៉េ​ខាង​ត្បូង​ខាង​លើ​នេះ​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ ដើម្បី​យក​មក​ជំនួស​តំណែង​របស់​កីឡាករ Jan Vertonghen។ ​ពួកគេ​ក៏​មាន​គូ​ប្រជែង​មួយ​ដែរ​ក្នុង​ការ​ទាក់ទង​ទិញ​យក​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ គឺ​ក្រុម Chelsea ​របស់​លោក Lampard ​។ ​Kim ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា Monster ​របស់​កូរ៉េ​ខាង​ត្បូង ដោយសារ​តែ​រូបគេ​មាន​មាឌ​ធំ ​និង​កម្ពស់​ខ្ពស់។

​Kim Min-Jae ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម ​Beijing Guoan ​រហូត​ដល់​ចប់​រដូវ​កាល​២០២១​នេះ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ទើប​បាន​ជា​មាន​ក្លឹប​នៅ​អង់គ្លេស​ជា​ច្រើន​ចាប់​អារម្មណ៍។ ​Spurs ​សង្ឃឹម​ថា​អាច​យក​រូបគេ​មក​ដើម្បី​លេង​ជាមួយ Son ​បាន​នា​ពេល​ខាង​មុខ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ