ផ្អើល​ផ្សារ​ឃ្លាំង​រំសេវ! កាតុ ណាត់​អ្នកសិល្បៈចូលខ្ទង់​រយ​នាក់ដើម្បី​ភ្លក់រសជាតិ​ហ្វឺក្នុងហាងថ្មីរបស់នាង

  • 2021-01-15 07:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​កំប្លែង​វ័យ​ជ្រេ អ្នកនាង សុខ ចាន់​ធីតា ហៅ​កាតុ បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​មួយ​ដល់​អាជីវករ និង​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ថ្ងៃទី១៥ ខែ​មករា នេះ ដោយ​អ្នក​នាង​បាន​អញ្ជើញ​អ្នក​សិល្បៈ​ចូល​ខ្ទង់​រយ​នាក់​មក​ភ្លក់​រសជាតិ​ហ្វឺ​នៅ​ក្នុង​ហាង​ទើប​បើក​រកស៊ី​របស់​នាង​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ។

លោក ប៉ែន ចំរុង ជា​ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​សិល្ប​ករ-សិល្ប​ការិនី​ជា​ច្រើន​ទៀត​ដែល​មាន​វត្តមាន​នៅ​ក្នុង​ហាង"កាតុ​ហ្វឺ​ឆ្ងាញ់" បាន​Live វីដេអូ​ចេញ​ពី​ទី​នោះ​ផ្ទាល់។ សកម្មភាព​ហូបចុក​លាយឡំ​សំឡេង​សើចក្អាកក្អាយ​នៅ​ក្នុង​ហាង​តូច​ល្មម​មួយ​ស្ថិត​នៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ គេ​ឃើញ​មាន​វត្តមាន​អ្នកនាង គង់ សុជាតិ និង​ស្វាមី ទឹម រដ្ឋា និង​ប្អូន​ស្រី លោក គួច ខេវិន និង​លោក សាវិន ហ្វីលីប​ជាដើម។

អ្នកនាង សុខ ចាន់​ធីតា និយាយ​ថា នាង និង​គ្រួសារ​ពិត​ជា​សប្បាយចិត្ត​ពេល​ឃើញ​បងប្អូន និង​មិត្ត​យ៉ាង​កុះករ​ចូល​មក​ភ្លក់​រសជាតិ​ហ្វឺ​របស់​នាង​នៅ​ថ្ងៃ​នេះ។ នាង​ថា ២០​ថ្ងៃ​ទៀត នាង​នឹង​ប្ដូរ​ហាង​នេះ​ទៅ​ទីតាំង​ថ្មី​ដែល​មាន​កន្លែង​អង្គុយ​ពិសា​ធំ​ទូលាយ​ចំនួន​ពីរ​ជាន់ ស្ថិតនៅ​ក្បែរ​ផ្សារ​ឃ្លាំង​រំសេវ​ថ្មី​ដូច​គ្នា។

ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក នៃ​ជំងឺ​កូវីដ-១៩ នេះ អ្នក​នាង សុខ ចាន់ធីតា មិន​អល់អែក​ក្នុង​ការ​ចេញ​រកស៊ី ឬ​បង្កើត​មុខរបរ​ថ្មី​បន្ថែម​លើ​អាជីព​សម្ដែង និង​លក់​ផលិតផល​តាម​អន​ឡាន​នោះ​ទេ។ ស្រី​តុ ថា​បើ​ទោះ​បី​ជា​ស្ថានភាព​ជំងឺ​កូវីដ​-១៩ មិន​ទាន់​ធូរស្រាល​តែ​នាង​ជឿ​ថា​ហាង​របស់​នាង​នឹង​បន្ត​ដំណើរការ​ទៅ​មុខ​បាន បើ​មាន​បងប្អូន និង​មិត្ត​សិល្បៈ​ជួយ​ជ្រោមជ្រែង​ដោយ​បន្ត​នាំ​គ្នា​ហូប​ហ្វឺ​នាង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី