ចង់​ឲ្យ​វីដេអូ​លើ YouTube មាន​អ្នក​ចូល​​មើល​​រាប់​​ម៉ឺន​នាក់ អាចអនុវត្ត​តាមនេះ​

  • 2021-01-17 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំ​គិត​ថា​ឲ្យ​តែ​បង្ហោះ​វីដេអូ​លើ​ YouTube ប៉ាតណាប៉ាតណី ហើយ​រង់​ចាំ​យក​លុយ​នោះ។ រាល់​វីដេអូ​ដែល​មាន​ចំនួន​ចូល​មើល​កាន់​តែ​ច្រើន នោះ​លទ្ធភាព​​​ចុច​លើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម (Ads) ក៏​មាន​ច្រើន​ដូចគ្នា។ ដើម្បី​ឲ្យ​វីដេអូ​លើ​ YouTube ដែល​អ្នក​បាន​បង្ហោះ​មាន​អ្នក​ចូល​មើល​ច្រើន​ អាច​សាកល្បង​តាម​វិធី​ខាង​ក្រោម៖

​​ការ​ប្រើប្រាស់​ចំណង​ជើង​ទាក់ទាញ៖ អាច​ប្រើ​ជា​ភាសា​ខ្មែរ​​ឬ​អង់គ្លេស​ មួយ​ណា​ក៏​បាន។ ប៉ុន្តែ ដោយ​សារ​ភាសា​ខ្មែរ​​លើ​ YouTube មិន​ទាន់​សូវ​ទូលំទូលាយ ដូច្នេះ​គួរ​ប្រើ​ភាសា​អង់គ្លេស ដើម្បី​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក ងាយ​ស្វែងរក​ឃើញ​វីដេអូ​របស់​អ្នក។

ចំណង​ជើង​គួរ​តែ​ខ្លី ខ្លឹម និង​មាន​ផ្ទុក​ពាក្យ​គន្លឹះ (Keywords) ទាក់ទង​នឹង​ប្រធានបទ​លើ​វីដេអូ​​​របស់​អ្នក។ ​

*សម្រាប់​​អ្នក​មាន​គណនី Google Adwords៖ អ្នក​អាច​ចូល​ទៅ​កាន់ adwords.google.com ហើយ​ចុច​យក Tool > Keyword Planner។ នៅ​ខាង​ឆ្វេង​ដៃ ​ចុច​លើ Search for new keywords using a phrase, website or category។ វាយ​​ឃ្លា អំពី​ប្រធានបទ​លើ​វីដេអូ​របស់​អ្នក ហើយ​អូស​ទៅ​ក្រោម ជ្រើស​យក Get ideas។ ត្រង់​នេះ​អ្នក​នឹង​ឃើញ​ពី​ចំនួន​ស្វែង​រក Keywords នោះ​ប្រចាំ​ខែ​មាន​ចំនួន​ប៉ុន្មាន។ បន្ទាប់​មក​អ្នក​នឹង​ឃើញ​ចំនួន Keywords យ៉ាង​ច្រើន​ទាក់ទង​នឹង​ប្រធានបទ​របស់​អ្នក។

ចំពោះ​ការ​ប្រើប្រាស់ Adwords តម្រូវ​ឲ្យ​អ្នក​ចំណាយ​ប្រាក់ ដើម្បី​អាច​ប្រើប្រាស់​មុខងារ​សំខាន់ៗ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ Google ជួយ​អ្នក​ក្នុង​ការ​វិភាគ​រក​ Keyword ណា​ដែល​​អាច​ឲ្យ​មនុស្ស​រក​វីដេអូ​អ្នក​ឆាប់​ឃើញ។

ចំពោះ​អ្នក​មិន​ទាន់ អាច​ចុច​ត្រង់​នេះ ដើម្បី Sign Up។ ធ្វើ​តាម​ការ​ណែនាំ​ផ្សេងៗ​រហូត​ដល់​ចុង​បញ្ចប់។ អ្នក​ត្រូវ​មាន Visa Card, Master Card សម្រាប់​ការ​​បង្កើត​គណនី​នេះ។

អ្នក​អាច​ស្វែង​រក​និង​ពនិត្យ​មើល​ប្រជាប្រិយភាព​នៃ Keywords លើ​តំណ​ភ្ជាប់​ទាំងអស់​នេះ។ តំណ​​ភ្ជាប់​ភាគ​ច្រើន កំណត់​ឲ្យ​អ្នក​អាច​ស្វែង​រក Keywords តែ​ពីរ​ឬ​បី​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ តែ​បើ​ចង់​បាន​ឥត​កំណត់​ត្រូវ​ចាយ​លុយ។

ក្រោយ​ពេល​បាន Keywords ពី​តំណ​ភ្ជាប់​ខាង​លើ​ អ្នក​អាច​យក​ Keywords ទាំង​នោះ​មក​ដាក់​ក្នុង Tag ឬ​បញ្ចូល​ទៅ​ក្នុង Description និង​ចំណង​ជើង​លើ​វីដេអូ​ YouTube ដើម្បី​​ងាយ​ឲ្យ​អ្នក​ដទៃ​រក​ឃើញ​វីដេអូ​អ្នក។

បើ​អ្នក​មាន​វិបសាយ ទំព័រ​ហ្វេសប៊ុក គណនី Google Plus និង Blogspot ទៀត​កាន់​តែ​ប្រសើរ​ ព្រោះ​អាច​ប្រើ​បណ្តាញ​ទាំង​នោះ​ចែកចាយ​វីដេអូ ដើម្បី​ទទួល​បាន​​ការ​ចូល​មើល​កាន់​តែ​ច្រើន។

Subscriber៖ ពេល​អ្នក​មាន​ចំនួន Subscribe កាន់​តែ​ច្រើន នោះ​រាល់​ពេល​វីដេអូ​អ្នក​ បង្ហោះ​លើ​យូធូប​ម្តងៗ អ្នក​ទាំង​នោះ​នឹង​ឃើញ​ភ្លាមៗ ដូច្នេះ​ចំនួន View ក៏​កើន​តាម​នោះ​ដែរ។ ដើម្បី​ងាយ​បាន Subscribe ច្រើន អ្នក​អាច​ដាក់​ពាក្យ​ថា "Please Subscribe My Channel For More Videos ឬ Don't Forget Hit Subscribe”។ ទោះ​មិន​បាន​ច្រើន តែ​យ៉ាង​ហោចណាស់ មនុស្ស​នឹង​ជួយ Subscribe គណនីយូធូប​អ្នក​មិន​ខាន។

វិធី​មួយ​ទៀត​ អាច​ចូល​ទៅ​ Comment ក្នុង​វីដេអូ​ដែ​ល​មាន​ចំនួន​ទស្សនា (View) ច្រើន ហើយ​អាច​សរសេរ​ថា "Please Subscribe Me, Then I will Subscribe You Back”។

បើ​អ្នក​ធ្វើ​តាម​វីដេអូ​ខាង​លើ នោះ​នឹង​ឃើញ​លទ្ធផល។ ត្រូវ​ចេះ​​មើល​ពី​ទំនោរ​​ ថា​តើ​មនុស្ស​បច្ចុប្បន្ន​ចូល​ចិត្ត​មើល​អ្វី​ជាង​គេ ហើយ​បើ​សិន​មាន​ព្រឹត្តិការណ៍​ធំ​ណាមួយ​​កំពុង​កើត​ឡើង ជា​ឱកាស​ល្អ​​ដែល​អ្នក​អាច​ទាញ​ផល​ចំណេញ​ពី​​​វា យក​មក​ធ្វើ​វីដេអូ​បាន៕

នៅ​មាន​វិធី​បច្ចេកទេស​​​ពិសេស​​មួយ​​ចំនួន​ទៀ​ត​ដូចជា ការ​ដាក់ Annotation និង Playlist ជា​ដើម ដែល​អាច​​ជួយ​ឲ្យ​វីដេអូ​អ្នក មាន​អ្នក​មើល​កាន់​តែ​ច្រើន។

អត្ថបទ៖ ផាន់និត

អត្ថបទពេញនិយម