ហុងស៊ុយឆ្នាំថ្មី លក្ខខណ្ឌល្អកម្រមាន ទីតាំង ៣គម្រោងចូលនៅបានភ្លាមៗ ទិញទុកកាន់តែល្អ

  • 2021-01-16 13:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលឆ្នាំ ២០២១ ហើយ មានអារម្មណ៍ចង់ឲ្យអ្វីៗ កាន់តែល្អប្រសើរជាងឆ្នាំចាស់ មិនថាទាំងការងារ និង ទម្លាប់រស់នៅនោះទេ ពិសេសក្រោយរងឥទ្ធពលយ៉ាប់យឺនដោយសារមេរោគកូវីដ១៩ មួយឆ្នាំកន្លងមកនេះ។

ដើម្បីផ្លាស់ប្តូរបែបផែនជីវិតឲ្យកាន់តែប្រសើរ ស្រស់បំព្រង និងរឹងមាំ អ្នកគួរមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដូចជា ផ្ទះ ឬដី ជាដើម។ តែបើមិនទាន់មានលទ្ធភាពពេញលេញ សម័យនេះ អ្នកមានជម្រើសបង់រំលស់ សមស្របនឹងចំណូលប្រចាំរបស់អ្នកបាន ភ្លេចៗខ្លួនអ្នកនឹងក្លាយជាម្ចាស់ផ្ទះមួយបាត់។

នេះគឺ ជាជម្រើសដែលល្អបំផុតសម្រាប់អ្នកដែលចង់បានផ្ទះសម្រាប់ចូលរស់នៅបានភ្លាមៗ ដែលជាផ្ទះសង់ថ្មី ម៉ូដស្អាត រស់នៅប្រកបដោយផាសុកភាព និងសុភមង្គលជាមួយក្រុមគ្រួសារ ដែលវាប្រសើរជាងអ្នកបង់ថ្លៃឈ្នួលផ្ទះឲ្យគេរាល់ខែដែរ។

ដើមឆ្នាំនេះ បើអ្នកមានគម្រោងចង់បានផ្ទះថ្មីដើម្បីរស់នៅ ឬ ចង់ទិញទុកសម្រាប់ការវិនិយោគ គ្រាន់សល់ទ្រព្យជាប់ខ្លួនជាដុំកំផួន គម្រោងធំៗ ៣ របស់បុរីភ្នំពេញសុខសាន្ត គឺ ជាជម្រើសល្អបំផុតដែលអ្នកមិនគួររំលង ជាមួយលក្ខខណ្ឌបង់ប្រាក់អំណោយផល, តម្លៃសមរម្យ, ផ្ទះមានគុណភាព ម៉ូដទាន់សម័យ , ទីតាំងល្អ ស្ថិតក្នុងតំបន់សក្តានុពល ។

ចង់ទិញហើយចូលរស់នៅភ្លាមៗ បុរីភ្នំពេញសុខសាន្ត គម្រោង ទី៧ ហើយគម្រោងទី៨អាចចូលរស់នៅបានក្នុងប៉ុន្មានខែខាងមុខទៀតនេះដោយសង់រួចរាល់បានប្រមាណ៧០%ហើយ។ សម្រាប់គម្រោងទី៩ កំពុងតែបើកលក់ពីបុកគ្រឹះទៅហើយ ដែឡឲលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលកំពុងស្វែងរកផ្ទះដែលចង់ទិញពីបុកគ្រឹះទៅ។

១. លម្អិតពីគម្រោងទី៧ ដឺ សុខសាន្តផាក ( The Sok San Park) ៖

គម្រោងទី៧ ដឺ សុខ សាន្ត ផាក សាងសង់លើទំហំដី ៧ហិកតា មានទីតាំងស្ថិតលើផ្លូវរដ្ឋ ៣០ម៉ែត្រ (វិថីសន្តិភាព) , មានចំងាយ ៩០០ម៉ែត្រពីផ្សារទួលពង្រ។

គម្រោងដឺ សុខសាន្តផាក

គម្រោងទី៧ មានចំណុចពិសេសៗ ដូចជា ៖

  • មានផ្លូវរដ្ឋហុំព័ទ្ធ និងកាត់ចំនួន ៤ខ្សែ មានទំហំ ១៦ ម៉ែត្រ

  • ផ្លូវក្នុងបុរី ៨ម៉ែត្រ

  • ការរស់នៅ ជាសហគមន៍ (ជិត៧០០គ្រួសារ)

  • ផ្ទះ ៤ ប្រភេទ ផ្ទះល្វែង E0 , E1, E2 & វីឡាកូនកាត់ ម៉ូដទាន់សម័យ ( មានរបងមុខ )

  • មានប្រព័ន្ធទឹក ប្រព័ន្ធលូ ភ្លើងរបស់រដ្ឋ

  • ភ្ជាប់ទៅផ្លូវជាតិលេខ ៣ និង ផ្លូវ៣០ម៉ែត្រតែម្តង ដែលនេះជាលក្ខខ័ណ្ឌដ៏ល្អកម្រមាន សម្រាប់គម្រោងបុរីទូទៅជំនាន់នេះ

  • គ្មានផ្លូវទាល់ក្នុងបុរីឡើយ ដែលនេះគឺ ជាកត្តាហុងស៊ុយមួយ ដែលធ្វើឲ្យបុរីភ្នំពេញសុខសាន្ត គម្រោងទី៧ សមស្របសម្រាប់ ការធ្វើអាជីវកម្មបំផុត។

ផ្ទះក្នុងគម្រោងទិ៧

២. លម្អិតពីគម្រោងទី៨ ដឺ សុខ សាន្ត ថោន (The Sok San Town) ៖

គម្រោងទី៨ របស់បុរីភ្នំពេញសុខសាន្ត ដឺ សុខសាន្តថោន មានតាំង ស្ថិតនៅលើបណ្តោយផ្លូវរដ្ឋ ៣០ មែត្រ (ផ្លូវព្រៃសរ) កែងនឹងស្តុប ផ្លូវ ៥០ មែត្រ (ផ្លូវក្រវ៉ាត់ក្រុងទី២) ដែលត ភ្ជាប់ពី ចំការដូង ទៅផ្លូវជាតិ លេខ៣ និងសាងសង់លើទំហំដី ៥ហិកតា។

គម្រោងទី ដឺ សុខសាន្តថោន

គម្រោងទី៨ មានចំណុចពិសេសដូចជា៖

  • មានផ្ទះ ៦ប្រភេទគឺ ហ្សបហៅស៍ ៣ជាន់, ហ្សបហៅស៍ ៤ជាន់ , វីឡាកូនកាត់, វីឡាភ្លោះ និងវីឡាទោល
  • ធ្វើដំណើរត្រឹមតែ ១០នាទីប៉ុណ្ណោះដើម្បីធ្វើដំណើរទៅ អុីអន៣
  • ច្រកចូលបុរីធំទូលាយ មានទំហំ ១០ម៉ែត្រ និងផ្លូវចូលតាមច្រក នីមួយៗមាន ប្រវែង៨ម៉ែត្រ
  • ស្ថិតនៅតំបន់ទីប្រជុំជនដែលមានសាលារៀន មន្ទីរពេទ្យ និងហុំព័ទ្ធដោយគម្រោងបុរីធំៗ និងគម្រោងអភិវឌ្ឍន៍ធំៗទោថ្ងៃអនាគត
  • ហ្សបហៅស៍ ជាគម្រោងដ៏ល្អសម្រាប់អ្នករកស៊ី។
ផ្ទះក្នុងគម្រោងទី៨

៣. លម្អិតពីគម្រោងទី៩ ដឺសុខសាន្តវីលេហ្គ (The Sen Sok Village)៖

ប្រសិនបើមានគម្រោងទិញផ្ទះទុក ឬចង់ទិញ ក្នុងអំឡុងពេលបុកគ្រឹះដើម្បីទទួលបានតម្លៃទាបជាងផ្ទះដែលសាងសង់រួច អ្នកអាចមើល គម្រោង ដឺសុខសាន្តវីលេហ្គ ដែលជាគម្រោងទី៩ របស់បុរីភ្នំពេញសុខសាន្តដែលអ្នកអាចទៅមើលទីតាំងផ្ទាល់ ដោយចាប់ផ្ដើមបើកលក់ទទួលភ្ញៀវហើយ។

គម្រោងថ្មីនេះសមស្របសម្រាប់អ្នកដែលស្រលាញ់ផ្ទះក្នុងតំបន់នៅប៉ែកខាងច្បារអំពៅ ឬតាមផ្លូវទៅកៀនស្វាយ និងផ្លូវរោងចក្រថៃហ្គ័រ ពិសេសទើបតែប្រកាសបើកលក់ថ្មីៗ នៅមានទីតាំងផ្ទះល្អៗ ជាច្រើនសម្រាប់ជម្រើសបានមុនគេ ដែលអ្នកមិនគួររំលងឡើយ។ ដឺសុខសាន្តវីលេហ្គ មានទីតាំងស្ថិតនៅ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញចុះពីផ្លូវជាតិលេខ១ ប្រមាណ៥០០ម៉ែត្រ។ ជាគម្រោងធំមួយដែលស្ថិតនៅលើដី ជាង10ហិចតា ដែលនឹងអាចក្លាយជាគម្រោងដែលធំមួយនៅថ្ងៃអនាគតក្នុងតំបន់នោះ។

គម្រោងដឺសុខសាន្តវីលេហ្គ

គម្រោងទី៩ ជាគម្រោងផ្ទះល្វែងដែលមានតម្លៃចាប់ពី ៦ម៉ឺនដុល្លារឡើងទៅ និងមានចំណុចពិសេសដូចជា៖

  • មានហេដ្ឋារចនាសម្ព័ន្ធពេញលេញ (មិនបារម្ភរឿងលិចទឹក ស្ទះលូ ឬភ្លើងមិនគ្រប់នោះទេ)
  • គុណភាពសំណង់ខ្ពស់មិនមានការជ្រាបទឹក
  • ផ្លូវកាត់មុខគម្រោង ២០ម៉ែត្រ ឡើងទៅផ្លូវជាតិលេខ១ និងផ្លូវ២០ម៉ែត្រក្នុងគម្រោងឡើងទៅផ្លូវធំវិញ (ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ)
  • ផ្ដល់ជម្រើសផ្ទះសមស្របសម្រាប់ការស់នៅ និងការប្រកបអាជីកម្ម
  • លក្ខខណ្ឌបង់រំលោះល្អៗ ដែលបង់ត្រឹមតែ៣៣០ដុល្លារក្នុងមួយខែ
  • ស្ថិតនៅជិតសួនកម្សាន្តដ៏ធំមានឈ្មោះថា Prince Monor និងគម្រោងពាណិជ្ជកម្មធំៗជាច្រើនទៀតដែលកំពុងត្រៀមនឹងអភិវឌ្ឍន៍នៅពេលអនាគត។
ផ្ទះក្នុងគម្រោងទី៩

សម្រាប់ព័ត៌មានបន្ថែម ឬ មើលផ្ទះគំរូផ្ទាល់ អាចទាក់ទង៖

• លេខទូរស័ព្ទ ៖ 011/098 65 30 30

• ហ្វេសបុកផេក ៖ Borey Phnom Penh Sok San

• ទីតាំង គម្រោងទី៧៖ https://goo.gl/QQeGjy

• ទីតាំង គម្រោងទី៨៖ https://goo.gl/maps/hFGM33SjgFguhZHD6

• ទីតាំងគម្រោងទី៩៖ https://maps.app.goo.gl/BSSMjemaYMCE33iRA

វិជ្ជនី

អត្ថបទថ្មី