កែវ រំចង់ ចេញ​បកស្រាយ​រឿងពិត ក្រោយផ្ទុះ​វីដេអូ​ប្រើអំពើ​ហិង្សា​លើ​ប្រពន្ធកូន

  • 2021-01-17 02:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីមាន​មតិ​រិះគន់មកលើខ្លួន ដោយសារ​​វីដេអូឃ្លីប​វាយ​ប្រពន្ធកូនកាលពីពេលថ្មីៗនេះ អ្នកប្រដាល់កែវ រំចង់ បានចេញ​មក​បង្ហាញ​ការពិត​ហើយ។

កំពូលអ្នកប្រដាល់មកពីខេត្ត​បាត់ដំបង បានបកស្រាយយ៉ាងដូច្នេះថា៖ «ជាបឋម ខ្ញុំ កែវ រំចង់ សូមលើកដៃខន្តី​អភ័យទោសពីសំណាក់ពុកម៉ែបងប្អូន និងជាពិសេសទស្សនិកជន និងអ្នកគាំទ្ររូបខ្ញុំទាំងអស់ ដែលថ្មីៗនេះមានវីដេអូឃ្លីបថ្មីត្រូវបានគេយកទៅបង្ហោះលើបណ្តាញសង្គមអំពីការប្រើអំពើហិង្សារបស់ខ្ញុំបាទទៅលើប្រពន្ធកូន ដែលព្រឹត្តិការណ៍នេះគ្រាន់តែជាការសម្តែងរបស់ខ្ញុំបាទនៅក្នុង MV របស់ផលិតកម្ម Davitra Media តែប៉ុណ្ណោះ»។

កាន់តែច្បាស់ទៀតនោះ MV ផ្លូវការ​ដែលកែវ រំចង់​សម្ដែង​ក្នុងបទ "ស្រណោះ​ប្រពន្ធ​ដើម" ត្រូវបាន​ចេញ​ជាផ្លូវការ​នាថ្ងៃនេះហើយ។ MV បទនេះ ត្រូវ​បាន​ដឹកនាំសម្ដែង​ដោយ​លោក គិន កក្កដា និង​ច្រៀង​ដោយ​តារា​ចម្រៀង​សំនៀង​ស្រទន់ រាជ ប្រាថ្នា។

សូមបញ្ជាក់ថា ផលិតកម្ម Davitra Media គឺជាផលិតកម្មថ្មីមួយដែលមានទស្សន:វិស័យវែងឆ្ងាយក្នុងការចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តនិងដូរដន្ត្រីរបស់កម្ពុជាឲ្យស្មើមុខស្មើមាត់ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាពិសេសគឺផលិតកម្មខិតខំសម្រឹតសម្រាំងផលិតបទ Original មិនលួចចម្លងគេឡើយ៕

ប្រសិនបើបងប្អូនចង់ដឹងនូវអត្ថន័យទាំងស្រុងនៃបទ «ស្រណោះប្រពន្ឋដើម» របស់ផលិតកម្ម Davitra Media សូមចូលទៅ Links ដូចខាងក្រោម៖