សេង រដ្ឋា អាចមានសង្ឃឹមរក្សាដំណែង និងមកុដ Miss Grand របស់ខ្លួនវិញហើយ

  • 2021-01-17 09:48:00
  • ចំនួនមតិ 5 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

មហាជនអ្នកគាំទ្រ ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា ពិតជាមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយពីលេចឮថា ម្ចាស់មកុដ Miss Grand Cambodia 2020 សេង រដ្ឋា អាចនឹងរបូតដំណែងរបស់ខ្លួន ក្រោយមានបញ្ហារកាំរកូសជាមួយនឹងអ្នកគ្រប់គ្រងកម្មវិធី ។

ដំណឹងនៃរឿងរ៉ាវដ៏រសើបដែលដំណែងរបស់ Miss Grand Cambodia 2020 សេង រដ្ឋា អាចនឹងត្រូវដកហូតនោះ គឺបន្ទាប់ពីទំព័រហ្វេសប៊ុក Team Cambodia បានបង្ហោះសារ និងរូបភាពមួយចំនួន ដែលបង្ហាញឱ្យឃើញពីភាពល្អក់កករ រវាងនាង និងលោក អ៊ិន សុភិន ដែលជាអ្នកគ្រប់គ្រងកម្មវិធីនេះ ។

កាន់តែគួរឱ្យសង្ស័យទៀតនោះ គឺនៅថ្ងៃទៅ ១៦ មករា ២០២១ នេះ លោកអ៊ិន សុភិន ក៏បានបង្ហើបនូវរឿងរ៉ាវនេះដល់មហាជន ដែលសាររៀបរាប់នោះហាក់ដូចជាមិនមែនដំណឹងល្អឡើយ ដោយលោកសរសេរថា៖ «អរគុណគ្រប់យ៉ាងសំរាប់ Fan ៗ Miss Grand Cambodia 2020 សំណួរច្រើនណាស់សម្រាប់ថ្ងៃនេះ ហេតុអីស្ងាត់ម៉េស Miss Grand Cambodia 2020? ខ្ញុំមិនចង់បកស្រាយខ្លាចអ្នកគាំទ្ររគាត់មិនសប្បាយចិត្តពេលដឹងការពិតត្រូវបានលាតត្រដាងជាសារធារណ តែបើមិនបកស្រាយទេគេ Comment ជេរយើងសឹងផ្ទុះទូរស័ព្ទ ចុះពេលដឹងការពិតវិញតើគាត់ Comment យ៉ាងម៉េចវិញ? ខ្ញុំមិនចង់ល្បីទេរាល់ថ្ងៃ ហត់នឿយនឹងរឿងសេដ្ឋកិច្ចយ៉ាប់យ៉ឺនផង សន្និសីទកាសែតនឹងកើតមានឡើងឆាប់ៗនេះរងចាំតាមដានការពិតទាំងអស់គ្នា» ។

ដោយឡែកនៅថ្ងៃទី ១៧ មករា ២០២១ នេះ ទំព័រហ្វេសប៊ុកផេក Team Cambodia បានបង្ហាញក្ដីសង្ឃឹម ចំពោះកញ្ញា សេង រដ្ឋា អាចនឹងរក្សាដំណែង និងមកុដរបស់ខ្លួន ក្រោយមានការចរចារសម្របសម្រួល ជាមួយនឹងលោក អ៊ិន សុភិន ។ សេង រដ្ឋា នឹងមានឱកាសក្ដាប់ដំណែងទៅចូលរួមប្រកួត នៅឯប្រទេសថៃ បើនាងទៅចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន តាមការណាត់របស់ក្រុមហ៊ុន ដើម្បីរក្សានូវភាពស្អាតស្អំ និងកេរឈ្មោះ កិត្តិយសរបស់ខ្លួន ៕

អត្ថបទពេញនិយម
បិទ