រកឃើញហើយ បុរសខ្មែរសញ្ជាតិអាមេរិក ដែលលួចរត់ពីកន្លែងធ្វើចត្តាឡីស័ក

  • 2021-01-17 11:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសសញ្ជាតិអាមេរិកដើមកំណើតកម្ពុជា ដែលលួចគេចចេញពីមណ្ឌលចត្តាឡីស័កកាលពីព្រឹកថ្ងៃសៅរ៏ទី១៦ ខែមករា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញស្រាវជ្រាវរកឃើញ នៅរសៀលថ្ងៃអាទិត្យទី ១៧ ខែមករា ២០២១ ។ នេះបើតាមការបញ្ជាក់របស់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ នៅមុននេះបន្តិច ។

ក្រោយពីបានរកឃើញក្រុមគ្រូពេទ្យ និង សមត្ថកិច្ចបាននាំគាត់ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តឡីស័ករាជធានីភ្នំពេញ ព្រមទាំងយកសំណាកពីបុរសនេះម្តងទៀតរួចបញ្ជូនទៅពិនិត្យនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈនៅម៉ោងម្រមាណ ១៧:៣០ ថ្ងៃ ខែ ឆ្នាំ ដដែល ៕