បុរសខ្មែរ-អាមេរិក ទៅសំងំនៅសណ្ឋាគារមួយនេះ ពេលរត់ចេញពីធ្វើចត្តាឡីស័ក

  • 2021-01-17 12:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមទំព័រហ្វេសប៊ុកផេក អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជាឲ្យដឹងថា កម្លាំងនគរបាល ចារកម្ម នគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរដែនដី បានរកឃើញបុរសដែលរួចរត់ពីចត្តាឡីស័កពីម្សិលមិញឥឡូវរកឃើញវិញហើយនៅវេលាម៉ោង៣:៥០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះនៅសណ្ឋាគារមួយ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពខាងលើបញ្ជាក់ទៀតថា ឥឡូវនេះមន្ត្រីជំនាញសុខាភិបាល បានបញ្ជូនបុរសនេះទៅមណ្ឌលចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ ហើយត្រូវយកសំណាកទៅពិនិត្យភ្លាមៗ ហើយនឹងបន្តដាក់ឲ្យធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។

អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ ។ គាត់បានហូបអាហារពេលព្រឹក នៅក្នុងសណ្ឋាគារ ហើយបានឆ្លៀតឱកាសរត់គេច ក្រោយហូបអាហាររួចតែម្តង ៕