Ole ថា Man Utd ស្ដាយ​ណាស់​ដែល​មិន​អាច​ហូប Liverpool បាន

  • 2021-01-18 01:56:08
  • ចំនួនមតិ 1 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer បាន​និយាយ​ថា Manchester United បាន​បាត់​បង់​ឱកាស​​ស៊ី​ Liverpool បន្ទាប់​ពី​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​​លទ្ធផល​បាន​ត្រឹម​ ០-០។

​ក្នុង​ការ​ប្រកួត​នេះ​លោក Ole បាន​មើល​ឃើញ​ថា ក្រុម​របស់​ខ្លួន​មាន​​ឱកាស​ល្អ​​ទទួល​បាន​៣​ពិន្ទុ​នៅ Anfield ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ខកខាន​ទៅ​វិញ។ Liverpool បាន​​ទាញ Jordan Henderson និង Fabinho ​មក​ធ្វើ​ជា​ខ្សែ​ការពារ​កណ្ដាល ព្រោះ​តែ​មាន​បង្ហាញ​កីឡាករ​របួស​ច្រើន​ពេក។

បិសាច​ក្រហម​ស្ទើរ​តែ​​រក​គ្រាប់​បាល់​បាន​ទៅ​ហើយ ដោយ​ការ​ទាត់ Free-Kick របស់ Bruno Fernandes ប៉ុន្តែ​បាល់​​ហោះ​ខុស​ទី​តែ​បន្តិច​ទេ។ នៅ​ចុង​ម៉ោង​ទៅ​ហើយ Paul Pogba មាន​ឱកាស​ទាត់​មុខ​ទី ប៉ុន្តែ​ត្រូវ​អ្នក​ចាំ​ទី Alisson ជួយ​បាន។

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​លោក Ole បាន​និយាយ​ថា វា​គឺ​ជា​ឱកាស​ដែលខកខាន​មិន​អាច​យក​ឈ្នះ​លើ Liverpool ប៉ុន្តែ​​ក្រុម​ទាំង​មូល​លេង​បាន​ល្អ​ហើយ។ វា​ពិត​ជា​ខកចិត្ត​ខ្លាំង​ណាស់ ប៉ុន្តែ​​យ៉ាងណា​បាន​១​ពិន្ទុ​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
បិទ