អាយុបងគេប្រចាំក្រុម តែបែរមានអ្នក​ច្រឡំថាជាកូនពៅក្រុមទៅវិញ

  • 2021-01-19 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្រ​មាន​ក្រុម​ចម្រៀង​ណា​ដែល​សមាជិក​មាន​អាយុ​ដំណាល​គ្នា​ណាស់ ព្រោះ​ភាគ​ច្រើន​តារាៗ​ប្រចាំ​ក្រុម​ K-Pop នីមួយៗ​តែង​មាន​វ័យ​ខុស​គ្នាតិច ឬ​ច្រើន​មិនដូច​គ្នា​ទាំង​អស់​នោះទេ។

ប៉ុន្តែ​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​ភ្លឹក​នោះ​គឺ អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​ទើប​ស្គាល់​ក្រុម​ចម្រៀង​ណាមួយ​ ចេះតែ​យល់​ច្រឡំ​នឹង​អាយុ​របស់​សមាជិក​ក្នុង​ក្រុម ព្រោះ​ពួកគេ​មើល​ទៅ​សម្រស់​របស់​ Idol។ យ៉ាងណា​មិញ​ ដោយសារ​សមាជិក​ក្មេងជាង​គេ​ក្នុង​ក្រុម​ដែល​ ភាសា​កូរ៉េ​ហើយ​ថា​ "Maknae” ជា​ទូទៅ​ពូកែ​លេង​ និង​គូរ​ឲ្យ​ស្រឡាញ់​ជាង​គេ​ក្នុង​ក្រុម​បែប​នេះ​ហើយ​ ទើប​មាន​អ្នក​ច្រឡំ​ថា​ សមាជិក​មួយ​ចំនួន​ដែល​មាន​អាយុ​ច្រើន​បំផុត មាន​អាយុ​តិច​ជាង​គេ​ទៅ​វិញ។

អ្នក​ទាំង​នោះ​មក​ពី​ក្រុម​ចម្រៀង​ដែល​កំពុង​ល្បី​ពេញ​ពិភព​ K-Pop បំផុត​អំឡុង​ពេល​បច្ចុប្បន្ន​នេះ៖

១. តារា​ចម្រៀង​ Xiumin សមាជិក​ចាស់ជាងគេប្រចាំក្រុម EXO បច្ចុប្បន្ន​មាន​អាយុ​ ៣០ឆ្នាំ

២. តារា​ចម្រៀង​ Jin សមាជិក​ចាស់ជាងគេប្រចាំក្រុម BTS បច្ចុប្បន្ន​មាន​អាយុ​ ២៨ឆ្នាំ

៣. តារាចម្រៀង Onew សមាជិក​ចាស់ជាងគេប្រចាំក្រុម SHINee បច្ចុប្បន្ន​មាន​អាយុ​ ៣១ឆ្នាំ

៤. តារាចម្រៀង Sunggyu សមាជិក​ចាស់​ជាងគេប្រចាំក្រុម INFINITE បច្ចុប្បន្ន​មាន​អាយុ​ ៣១ឆ្នាំ

៥. តារាចម្រៀង Doojoon សមាជិក​ចាស់ជាងគេប្រចាំក្រុម Highligh បច្ចុប្បន្ន​មាន​អាយុ​ ៣១ឆ្នាំ

៦. តារាចម្រៀង Jinwoo សមាជិក​ចាស់ជាងគេប្រចាំក្រុម​ WINNER បច្ចុប្បន្ន​មាន​អាយុ​ ២៩ឆ្នាំ

អត្ថបទ៖ យី សុធារី