តារាសម្តែង James Bond 007 នឹងចូលរួមសម្ពោធ "ទីលានសុវត្ថិភាព" ដំបូងគេក្នុងប្រទេសកម្ពុជា

  • 2021-01-18 12:24:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាសម្តែងអង់គ្លេស Daniel Craig ដែលជាតួអង្គ James Bond ដ៏ល្បីឈ្មោះនោះ នឹងចូលរួមសម្ពោធ "ទីលានសុវត្ថិភាព" ដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ តាមរយៈការផ្សាយបន្តផ្ទាល់មួយ។

លោក Daniel Craig

គួរឲ្យដឹងថា តារាសម្តែង Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិ សម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ តារាសម្តែងវ័យ ៥២ឆ្នាំខាងលើ នឹងចែករំលែកអំពីមូលហេតុដែលធ្វើឲ្យលោកយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ និងការធ្វើការរួមគ្នាជាមួយលោកក្នុងការបញ្ចប់បញ្ហាមួយនេះ ដែលនៅតែឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំ។

កម្មវិធីខាងលើនឹងត្រូវ LIVE ផ្ទាល់នៅម៉ោង ០៧:៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia នៅថ្ងៃទី២២ ខែមករា

ប្រភព ៖ UNDP Cambodia

អត្ថបទ៖ សេង ឡុង