ល្ហិចល្ហៀង​ថា​ Chelsea នឹង​ចំណាយ​លុយ​ ១២០លាន​ដុល្លារ​ ទិញ​យក​ Haaland

  • 2021-01-18 13:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​និយាយ​ថា​ កំពុង​ត្រៀម​លុយ​ទិញ​ ខ្សែ​ប្រយុទ្ធ​ Erling Haaland ពី​ក្លឹប​ Borussia Dortmund នៅ​ចុង​រដូវកាល​ឆ្នាំ​២០២០/២១​ ខាង​មុខ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ។

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ ក្លឹប​ខាង​លើ​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ទៅ​ដល់​ជាង​​ ១២០​លាន​ដុល្លារ​។

យ៉ាង​ណា​មិញ​ ចំពោះ​ Dortmund នៅ​ក្នុង​ពេល​នេះ​មិន​ទាន់​​បើក​ឲ្យ​ក្លឹប​ដទៃ​ទិញ​យក​ Haaland នៅ​ឡើយ​​ទេ​ ដោយ​ក្លឹប​នេះ​នឹង​ដាក់​លក់​កីឡាករ​នេះ​នៅ​ឆ្នាំ២០២២ ខាង​មុខ​ និង​តម្រូវ​ឲ្យ​ក្លឹប​ដែល​ត្រូវ​ការ​​បង់​តម្លៃ​ផ្ដាច់​កុងត្រា​ជា​មុន​សិន​ ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់​ជាង​ ៩០​លាន​ដុល្លារ​។

គួរ​បញ្ជាក់​ផង​ដែរ​ បើ​មាន​អ្វី​មិន​ប្រែ​ប្រួល​ Haaland នឹង​បញ្ចប់​កុងត្រា​នឹង​ Dortmund នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤ឯណោះ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម