ត្បិតចាកចេញ តែសារមួយឃ្លារបស់ Ozil ធ្វើឲ្យអ្នកគាំទ្រ Arsenal នឹករលឹក
- 2021-01-19 02:27:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្បិតចាកចេញ តែសារមួយឃ្លារបស់ Ozil ធ្វើឲ្យអ្នកគាំទ្រ Arsenal នឹករលឹក
ចន្លោះមិនឃើញ
Mesut Ozil បានផ្ញើសារគាំទ្រមួយទៅកាន់ Arsenal ក្នុងជំនួបប្រកួតជាមួយ Newcastle កាលពីយប់មិញ ត្បិតតែគេបានចាកចេញពីក្លឹបក្ដី។
Ozil វ័យ៣២ឆ្នាំ ត្រូវបាន Arsenal បញ្ចប់កុងត្រាដែលនៅសល់៦ខែកាលពីពេលថ្មីៗ ដើម្បីឲ្យគេមានឱកាសទៅរកក្លឹបថ្មី។ កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ Ozil បានសម្រេចចិត្តទៅចូលរួមជាមួយក្លឹបក្នុងលីគប្រទេសទួរគី Fenerbahce ដែលជាក្លឹបគេគាំទ្រតាំងពីក្មេង។
យ៉ាងណា យប់មិញនេះ Ozil បានបញ្ចេញសារមួយលើបណ្ដាញសង្គម Twitter គាំទ្រកាំភ្លើងធំមួយចម្ងាយថា៖ “មិនថាខ្ញុំនៅទីនេះឬក៏អត់ទេ ខ្ញុំនឹងគាំទ្រដល់ក្រុមកាំភ្លើងធំរបស់ខ្ញុំជានិច្ច។ សំណាងល្អណាយប់នេះ”។
សារមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើននៅនឹករលឹកដល់ Ozil ហើយអ្នកខ្លះនៅតែមិនអស់ចិត្តចំពោះទង្វើរបស់ក្លឹប។ អតីតសមាជិកឈ្នះជើងឯក World Cup ជាមួយអាល្លឺម៉ង់បានចំណាយពេលជាង៧រដូវកាលមួយ Arsenal ជួយក្រុមឈ្នះ FA Cup ៣ដង និងរងជើងឯក Europa League ម្ដង៕