realme បង្អួតសាច់ដុំស្មាតហ្វូនឆ្នាំ ២០២១ អេក្រង់ OLED មាន Refresh Rate ដល់ 160Hz

  • 2021-01-21 03:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន realme បាន​បង្ហាញ​រូបភាព Teaser នៃ​ស្មាតហ្វូន​លំដាប់ Flagship ប្រចាំ​ឆ្នាំ ២០២១ របស់​ខ្លួន​គឺ​ម៉ូដែល realme Race Pro។ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​ក៏​បាន​ឲ្យ​ដឹង​អំពី​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់​ Race Pro ជា​មួយ​នឹង realme X9 Pro ផង​ដែរ។

realme Race Pro

realme Race Pro នឹង​មាន​បំពាក់​អេក្រង់​ទំហំ ៦,៨អ៊ីញ ដែល​ជា​ប្រភេទ OLED អាច​បង្ហាញ​រូបភាព​កម្រិត 1440p និង​មាន Refresh Rate 160Hz ផង​ដែរ។ បន្ថែម​ពី​នេះ​វា​នឹង​មាន​បំពាក់​ឈីប Snapdragon 888, RAM មាន​ទំហំ​ដល់ 12GB ជា​ប្រភេទ LPDDR5, ថាមពលថ្ម​ 5000mAh, ​សាក​ថ្ម​កម្លាំង 125W និង​អង្គ​ផ្ទុក​ជម្រើស 128GB និង 512GB។

ចំណែក realme X9 Pro ត្បិត​ថា​លក្ខណៈ​សម្បត្តិ​វា​មិន​ខ្លាំង​កប់ ប៉ុន្តែ​វា​មាន​ចំណុច​លេច​ធ្លោ​ត្រង់​ថា​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​ប្រើ​ប្រាស់​បន្ទះ​ឈីប​លំដាប់​ Flagship ម៉ូដែល Dimensity 1200 របស់ MediaTek។ អេក្រង់​របស់​វា​មាន​ទំហំ ៦,៤អ៊ីញ អាច​បង្ហាញ​រូប​ភាព​កម្រិត 1080p ជា​ប្រភេទ OLED និង​មាន Refresh Rate 120Hz, អង្គ​ផ្ទុក​ទំហំ​ដល់ 256GB, ថ្ម​ទំហំ 4500mAh និង​កម្លាំង​សាក 65W។

ចូល​ផ្នែក​កាមេរ៉ា​វិញ realme Race Pro នឹង​មាន​កាមេរ៉ា​មេ​ទំហំ 64MP បន្ថែម​ជា​មួយ​កាមេរ៉ា​ពីរ​គ្រាប់​ទៀត​ទំហំ 13MP។ ចំណែក X9 Pro នឹង​មាន​កាមេរ៉ា​មេ​ទំហំ 108MP អម​នឹង​កាមេរ៉ា​ពីរ​គ្រាប់​ទៀត​​ទំហំ 13MP។

ស្មាតហ្វូន​ទាំង​ពីរ​នឹង​ប្រកាស​ចេញ​នៅ​អំឡុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២១ នេះ ដែល​វា​រត់​ដោយ​ realme UI 2.0 ដែល​ផ្អែក​លើ Android 11។ ចំពោះ​តម្លៃ​លក់ ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម