Sweet យ៉ាងនេះ! ខួបស្រលាញ់គ្នាបាន២ឆ្នាំ អេដ វីន ដាក់ប៉ុន្មានឃ្លាទៅកាន់គូស្នេហ៍ផ្អែមដូចមេស្ករ

  • 2021-01-21 09:14:36
  • ចំនួនមតិ 1 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

តារាសម្ដែងប្រុសដែល​គេ​លេច​មុខ​ក្នុង​រឿង​របស់ PNN ច្រើន លោក អេដវីន បានបង្ហោះសារផ្អែមល្ហែមប៉ុន្មានឃ្លាទៅកាន់គូស្នេហ៍ក្នុងឱកាស ខួបស្រលាញ់គ្នាបាន២ឆ្នាំ ដែលធ្វើឱ្យអ្នកគាំទ្រឃើញហើយសឹងតែលើសជាតិស្ករ។

គិតមកត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ស្នេហារវាងតារាសម្ដែងប្រុសសាច់ដុំកង់ៗលោក អេដវីន ជាមួយគូស្នេហ៍ បណ្ដូលចិត្តស្រលាញ់គ្នាបានរយៈពេល២ឆ្នាំហើយ។ នៅក្នុងឱកាសខួប២ឆ្នាំនេះសង្កេតឃើញថា អេដវីន ពុំទាន់មានសកម្ម ភាពដូចជាជប់លៀងអបអរនៅឡើយទេ ប៉ុន្តែតារាសម្ដែងរូបនេះបាន Share រូបចាស់ហើយបានភ្ចាប់ជាមួយពាក្យពេចន៍​ប៉ុន្មាន ឃ្លាទៅកាន់គូស្នេហ៍ផ្អែមដូចមេស្ករថា "Happy anniversary 2 years my wife As I promised u, I’ll love u more and more my life! My everything"។ ឃ្លា​នេះ​មាន​ន័យ​ថា " រីករាយគំរប់ខួប២ឆ្នាំ ប្រពន្ធជាទីស្រលាញ់ បងសន្យាជាមួយអូនថា បងនឹងស្រលាញ់ អូនឱ្យច្រើនៗ ហើយស្រលាញ់ជាងជីវិតបងទៅទៀត អូនជាអ្វីៗគ្រប់យ៉ាងរបស់បង"។

ទន្ទឹមនឹងភាពផ្អែមល្ហែមអ្នកទាំងពីរ ក៏ធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាច្រើនលើកច្រើនសារ ហើយពេលកន្លងមក អេដវីន ក៏ធ្លាប់បានបង្ហោះរូបភាពមានស្នាមរបួសលើម្រាមដៃ និងក្បាលថែម​ទៀត ដែលបានបញ្ចាក់ពីមូលហេតុថា នេះមកពីមានបញ្ហាឈ្លោះប្រកែក និយាយមិនត្រូវគ្នា ទើបមានស្លាកស្នាមដូច្នេះ៕

អត្ថបទ៖ Pav Sreypich

អត្ថបទពេញនិយម
បិទ