ស្អាតកប់! ម៉ូតូស៊េរីថ្មីម៉ាក GPX Rock មានពណ៌នាំសំណាង៧ តម្លៃតែជាង១ពាន់ដុល្លារស្តើងនៅខ្មែរ

  • 2021-01-22 01:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កក្រើកទៀតហើយ ជាមួយម៉ាកម៉ូតូ GPX កម្ពុជា ដែលតែងតែនាំលោកអ្នកនូវអ្វីដែលថ្មី ប្លែក ទាក់ទាញ និងគុណភាពល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួន។ ដោយឡែកកាលពីម្សិលមិញនេះ ក្រុមហ៊ុនម៉ូតូ GPX កម្ពុជា បានសម្ភោធម៉ូដែល GPX Rock 110cc ថ្មីៗ ក្ដៅៗ ដែលជាទីគាប់ចិត្តដល់ស្រទាប់យុវវ័យ និងអ្នកនិយមប្រើប្រាស់បែបម៉ូតូលក្ខណៈគ្រួសារ។

GPX Rock 110cc ជាម៉ូដែលម៉ូតូ Rock សមាជិកគ្រួសារថ្មីរបស់ ក្រុមហ៊ុនម៉ូតូ GPX ដែលស្ថិតនៅក្នុងដំបូលម៉ាកម៉ូដែលម៉ូតូកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ គឺ GPX POPz 125cc។ Rock ផ្ដោតទៅលើការរ​ចនាចម្រុះពណ៌យ៉ាងពិសេស នឹងធ្វើឲ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ពេលបានជិះ អ្នកនឹងកាន់តែស្រលាញ់ខ្លាំង។

ម៉ូដែល Rock នេះមានបំពាក់ប្រព័ន្ធប៊ិច GPX Fi ម៉ាក Delphi ដែលសន្សំសំចៃសាំង រួមជាមួយប្រព័ន្ធភ្លើង LED ជុំវិញម៉ូតូយ៉ាងស្រស់ស្អាត ចង្កៀងមុខ និងក្រោយ រចនាមកតាមបែបរ៉ុកទាន់សម័យ ធ្វើឲ្យជះពន្លឺភ្លឺគ្រប់ស្ថានភាពផ្លូវ ហើយការរចនាកុងទ័រឌីជីថលទំនើបដំបូងគេបង្អស់ លើប្រភេទម៉ូតូបែបលក្ខណៈគ្រួសារ។

ម៉ូដែល Rock 110cc មាន ៣ម៉ូត និង ៧ពណ៌ សម្រាប់ជ្រើសរើស ដោយ ពណ៌ក្រហម តំណាងឲ្យភាពឧស្សាហ៍ព្យាយាម, ពណ៌ខ្មៅ បង្ហាញពីភាពអង់អាចក្លាហាន, ពណ៌ខៀវ សម្រាប់នាំសំណាងល្អ, ពណ៌ទឹកក្រូច បញ្ជាក់ពីភាពមានមន្តស្នេហ៍។ Rock Elegance ពណ៌ខ្មៅ និង ក្រហម, Rock Racing ពណ៌ទឹកក្រូច និងខ្មៅគ្រើម, Rock Sport ពណ៌ខៀវ ពណ៌ទឹកក្រូច និង​ពណ៌ក្រហម ហើយលក់ចេញក្នុងតម្លៃត្រឹមតែ ១ ៥៣០ដុល្លារ។

បច្ចុប្បន្ននេះម៉ាកម៉ូតូ GPX ជាប់លំដាប់ថ្នាក់លេខ ១ ជាផលិតផលថៃក្នុងស្រុកដែលមាន​តំណាង​ចែកចាយច្រើនជាង ៣០០ សាខាក្នុងប្រទេសថៃ និង ៧ ប្រទេសជាដៃគូសហការ​​មានដូចជា ប្រទេសកម្ពុជាយើង, វៀតណាម, នេប៉ាល់, បង់ក្លាដែស, ម៉ាឡេស៊ី, ហុងកុង និង ជប៉ុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យគួរឲ្យកត់សំគាល់។

គ្រប់​ម៉ូ​ដែ​លម៉ូតូរបស់ GPX គឺ​រចនា​រូបរាង​​ដ៏​ប្រណីត ឡូយ​ឥតខ្ចោះ ស​ក្កិ​សម​បំផុត ដែល​ប្រាកដជា​នាំ​លោកអ្នក​មកជា​មួយ​អារ​ម្ម​ណ៍​ថ្មី​ប្លែក ប្រសិនបើ​អ្នក​កំពុងតែ​ចង់​ផ្លាស់​ប្តូរ​របត់​ជីវិត​ថ្មី និង ទាន់សម័យ​៕

អត្ថបទថ្មី