Real នៅ​តែ​គាំទ្រ​ Zidane ឲ្យ​ធ្វើ​គ្រូ​បង្គោល​បន្ត ទោះ​ធ្លាក់​ប្រកួត​ Copa del Rey

  • 2021-01-21 11:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid នៅ​តែ​បង្ហាញ​ពី​ការ​គាំទ្រ​ឲ្យ​លោក​ Zinedine Zidane បន្ត​តួនាទី​ជា​គ្រូ​បង្គោល​ក្លឹប​ដដែល​ ក្រោយ​ធ្លាក់​ចេញ​ពី​ប្រកួត​ Copa del Rey ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal។

តំណែង​របស់​លោក​ Zidane ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា​ នឹង​ត្រូវ​ក្លឹប​ដក​ចេញ​ ក្រោយ​ធ្លាក់​ចេញ​ពី​ប្រកួត​ខាង​លើ​ បន្ទាប់​ពី​ប្រកួត​ចាញ់​នឹង​ក្លឹប​​ Alcoyano ដែល​ជា​ក្លឹប​លីគ​ទី៣ ក្នុង​លទ្ធផល​ ២-១។

ផ្ទុយ​ទៅ​វិញ​បើ​តាម​ប្រភព​ខាង​លើ​ Real នឹង​មិន​បណ្ដេញ​គ្រូ​បង្គោល​រូប​នេះ​ឡើយ​ ថែម​ទាំង​គាំទ្រ​លោក​ឲ្យ​នៅ​បន្ត​ធ្វើ​យ៉ាង​ពេញ​ទំហឹង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទាក់​ទង​នឹង​ធ្លាក់​ចេញ​ពី​ប្រកួត​ខាង​​លើ​នេះ​ លោក​ Zidane ក៏​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ផង​ដែរ​ ដោយ​លោក​ព្រម​ទទួល​ខុស​ត្រូវ​ទាំង​អស់​ នៅ​ក្នុង​រឿង​នេះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
បិទ