ក្រោយចេញពីទ្រនំចាស់ Mark នឹងចេញបទថ្មីឲ្យទាន់ចិត្ត Fan ឆាប់ៗ

  • 2021-01-22 02:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ GOT7 ចាកចេញ​ពី​ផលិតកម្ម JYP អ្នក​គាំទ្រ​ទាំងអស់​ពិត​ជា​ចង់​ដឹង​ និង​តែង​ទន្ទឹង​រង់ចាំ​ ថា​តើ​សមាជិក​ទរបស់​ក្រុម​ GOT7 នឹង​ចេញ​មុខ​ម្ដង​ទៀត​នៅពេលណា?

ពេល​នេះ​ចម្លើយ​ដឹង​ហើយ ពេល​ Mark ទម្លាយ​ថា​នឹង​ចេញ​បទថ្មីក្នុង​ពេល​ឆាប់ៗ​នេះ។ ដូចកាលពី​ថ្ងៃ​ទី២១ ខែមករា ឆ្នាំ២០២១ ពេល​បង្ហោះ​វីដេអូ​ដំបូង​បង្អស់ ដើម្បីអបអរ​ចំនួន​ Subscriber ដល់ទៅ ១លាននាក់ Mark ក៏​បាន​បង្ហើប​ក្នុង​វីដេអូ​នោះ​ថា​ នឹង​ចេញ​បទ​ថ្មី​មាន​ចំណងជើងថា «One in a Million» ជាមួយ​នឹង​ Sanjoy តន្ត្រីករជនជាតិអាមេរិក និង​ក៏ជា​ផលិតករ​បទ​ភ្លេង EDM ដែល​ទទួលជោគជ័យក្រាស់ក្រែល​កន្លងមកចំពោះ​អាជីពនេះ។

បទ​ថ្មី​នេះ​ អ្នក​គាំទ្រ​នឹង​អាច​ស្ដាប់​ដំបូងនៅ​ថ្ងៃទី១២ ខែកុម្ភៈ ប៉ុន្តែ​គ្រប់គ្នា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការស្វាគមន៍​ Mark សម្រាប់​ជំហាន​ថ្មី​មួយនេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម