ប្លែក! អ្នក​ចាំ​ទី​របស់ Eibar ទាត់​ចូល​​ទល់​នឹង​ក្រុម Atletico Madrid កាល​ពី​យប់​មិញ

  • 2021-01-22 02:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Marko Dmitrovic របស់ Eibar រក​បាន​​មួយ​គ្រាប់​ទល់​នឹង Atletico Madrid ​កាល​ពី​យប់​មិញ ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​បាន​ឡើង បាន​ត្រឹម​បរាជ័យ ១-២ ប៉ុណ្ណោះ។

​Dmitrovic ទទួល​បាន​ភារកិច្ច​​ទាត់​ប៉េណាល់ទី​ជា​លើក​ដំបូង​របស់​គេ​ក្នុង​ក្លឹប ហើយ​​អាច​រក​គ្រាប់​បាល់​បាន​យ៉ាង​ល្អ។ យ៉ាង​ខ្សែ​ប្រយុទ្ធ Luiz Suarez ព្យាយាម​រក​បាន​២​គ្រាប់​សង​វិញ​ផ្ទួន​ៗ គ្រប់គ្រាន់​ជួយ Atletico ទទួល​​ជ័យជម្នះ។

៣​ពិន្ទុ​បន្ថែម​នេះ បាន​ធ្វើ​ឲ្យ Atletico Madrid បន្ត​ឈរ​កំពូល​តារាង La Liga ដាច់​៧​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ Real Madrid និង​១០​ពិន្ទុ​ពី Barcelona។ ក្រោយ​រក​បាន​២​គ្រាប់​យប់​មិញ Suarez ក៏​បាន​ហក់​ទៅ​ឈរ​លេខ​មួយ​ជា​កីឡាករ​​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​រដូវ​កាល​នេះ​មាន ១១​គ្រាប់​ស្មើ​គ្នា​ជាមួយ Lionel Messi៕ ​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ