ឆ្នាំងចាស់បាយឆ្ងាញ់! ៧ឆ្នាំហើយ BTS មិនខ្ចីដូរឆ្នាំងដាំបាយដាច់ខាត ទោះរះខ្លាំងក្ដី

  • 2021-01-22 08:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Run BTS ភាគទី ១២៥ បាន​ចាក់​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០២១ ជាភាគ​ថ្មី​នៃការ​ចម្អិន​ម្ហូប​ជុំគ្នា​របស់​សមាជិក BTS។

ស្ថិត​ក្នុង​ភាគ​នេះ​ សមាជិក​ទាំង​អស់​បាន​បញ្ចេញ​ស្នាដៃធ្វើម្ហូប​ជាមួយ​នឹង​មេចុងភៅដ៏ល្បី​ Baek Jong Won។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់អារម្មណ៍​បន្ថែម​លើស​នេះ​នោះ​គឺ​ ឆ្នាំង​ដាំបាយ។ អ្នក​គាំទ្រ​ជា​ច្រើន​ពិត​ជា​មាន​ការភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​ឃើញ​សមាជិក​ក្រុម​ល្បី​លំដាប់ពិភពលោក​មួយ​នេះ​នៅ​តែ​ប្រើ​ឆ្នាំង​ដាំបាយ​ចាស់របស់ពួកគេ​មួយ​នេះ​មក​ទល់​ពេល​បច្ចុប្បន្ន បើទោះ​បី​មាន​អាយុ​កាលចាស់​ក៏ដោយ ហើយ​បើទោះ​បី​ជា​មាន​ឈ្មោះ​ជា​កំពូល​តារា K-Pop ក្ដី។

មតិ​ភាគ​ច្រើន​សុទ្ធ​តែ​បាន​លើក​ឡើង​គ្នា​ថា​ «ពួកគេ (BTS) បាន​ប្រើវា​រយៈ​ពេល​ ៧ឆ្នាំ​ហើយ», «ពួកគេមាន​លទ្ធភាព​ទិញឆ្នាំ​ដាំបាយ​ល្អ​ជាងនេះ​ ប៉ុន្តែពួកគេ​នៅតែ​ដាក់ខ្លួន​ប្រើឆ្នាំង​ដាំបាយ​ចាស់ដដែល», «ប្រហែល​ជា​ពួកគេ​មិន​ចង់ទិញថ្មី ព្រោះ​ឆ្នាំង​ចាស់នេះ​ មាន​អនុស្សាវរីយ៍ជា​ច្រើន»៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
បិទ