Rooney ​ថា​ឆ្នាំ​នេះ Man Utd ​សុំ​លើក​ពាន Premier League វិញហើយ

  • 2021-01-22 07:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Wayne Rooney ​គាំទ្រ​និង​ជឿ​ជាក់​ថា​ក្រុម​បិសាច​ក្រហម Manchester United ​នា​រដូវ​កាល​នេះ ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ English Premier League ​។

​អតីត​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​បាន​៥​ដង​ក្នុង​ការ​លេង​១៣​ឆ្នាំ​ឱ្យ​ក្រុម​បិសាច​ក្រហម Man Utd ​ហើយ​ពេល​នេះ​រូបគេ​បាន​បង្ហាញ​ទំនុក​ចិត្ត​ខ្ពស់​ថា​លោក Ole ​នឹង​អាច​នាំ​ក្រុម​នេះ​ស្គាល់​ពាន​រង្វាន់​ម្ដង​ទៀត ​បន្ទាប់​ពី​លោក Sir Alex ​។ ​ស្រប​ពេល​បច្ចុប្បន្ន​នេះ ​ក្រុម​បិសាច​ក្រហម​កំពុង​ឈរ​នៅ​កំពូល​តារាង​ស្រាប់​ទៅ​ហើយ​ដែរ ​និង​នាំ​មុខ​ក្រុម Liverpool ​ចំនួន​៦​ពិន្ទុ។ ​

​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​របស់ Man Utd និង​បច្ចុប្បន្ន​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Derby County ​ខាង​លើ​បាន​និយាយ​បែប​នេះ​ថា​៖ “នេះ​ជា​លើក​ដំបូង​ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ដែល​អ្នក​អាច​ឃើញ Man Utd ​មាន​អារម្មណ៍​ថា​អាច​លើក​ពាន​បាន។ ខ្ញុំ​ជឿ​ថា​ពួកគេ​អាច​ធ្វើ​បាន​។ ៥​សប្ដាហ៍​មុន ​ខ្ញុំ​បាន​និយាយ​ជាមួយ​គ្រូ​ៗ​នេះ​ទី​នេះ ​ថា​ខ្ញុំ​មាន​អារម្មណ៍ Man Utd ​អាច​ឈ្នះ​ពាន​ឆ្នាំ​នេះ ​ហើយ​ពេល​នេះ​ខ្ញុំ​នៅ​តែ​គិត​បែប​នេះ ពេល​ខ្ញុំ​មើល​ពួកគេ​លេង ​ពួកគេ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត”៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី