បើមិនចង់ខកខ្លួន ហាមធ្វើរឿងទាំង ១០ នេះដាច់ខាត ពេលទៅលេងប្រទេសជប៉ុន

  • 2021-01-22 07:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​អ្នក​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន អ្នក​គួរ​ស្វែង​យល់​ពី​ភាព​ខុសគ្នា ចំពោះ​រឿងរ៉ាវ​មួយ​ចំនួន ជា​ពិសេស​គឺ​ផ្នែក​វប្បធម៌ ដើម្បី​ចៀសវាង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​ស្រុក​នៅ​ទី​នោះ។

នៅ​ក្នុង​ប្រទេស​ជប៉ុន ទាំង​ចរិត​លក្ខណៈ និង​ច្បាប់​សង្គម គឺ​ខុស​គ្នា​ខ្លាំង​ពី​ប្រទេស​ដទៃ​ទៀត ហើយ​អ្នក​អាច​នឹង​ប្រព្រឹត្ត​ខុស​យ៉ាង​ងាយ​ស្រួល ប្រសិន​បើ​មិន​ដឹង​ពី​ទំនៀមទម្លាប់​របស់​ពួកគេ។ ជនជាតិ​ជប៉ុន មាន​ភាព​រាក់ទាក់ និង​ស្វាគមន៍​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ចំណាយ​ពេល​ដឹង​អំពី​ឥរិយាបថ​ជា​មូលដ្ឋាន​ខ្លះៗ។

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ទាំង​១០យ៉ាង ដែល​អ្នក​ហាម​ធ្វើ​ដាច់​ខាត នៅ​ក្នុង​ប្រទេស​ជប៉ុន៖

#១ កុំ​ពាក់​ស្បែកជើង​នៅ​ក្នុង​ផ្ទះ

#២ កុំ​ភ្លេច​ពាក់​ស្បែកជើង​ពេល​ចូល​បន្ទប់​ទឹក

#៣ កុំ​ផឹក ឬ​ញ៉ាំ​អាហារ​ពេល​ដើរ

#៤ កុំ​ចាក់​ទឹក​ស៊ីអ៊ីវ​ទៅ​ក្នុង​បាយ

#៥ កុំ​ភ័យ​ខ្លាច​រឿង​ហុត ឬ​ញ៉ាំ​ឮៗ

#៦ កុំ​ឲ្យ​លុយ​ធីប​គេ

#៧ កុំ​ចង្អុល​ទៅ​ទ្រូង​របស់​អ្នក​សម្រាប់​ពាក្យ "ខ្ញុំ"

#៨ កុំ​ប៉ះពាល់​គេ​នៅ​ទី​សាធារណៈ

#៩ កុំ​ចោល​សំរាម​ផ្ដេសផ្ដាស

#១០ កុំ​ប្រើ​គ្រឿងញៀន

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី