កប់ណាស់! ដើមឆ្នាំ២០២១ ដួង ម៉ានិច ក្ដាប់ណែនដៃ ទាំង​ការងារសិល្បៈ ទាំងមុខជំនួញ

  • 2021-01-22 08:02:57
  • ចំនួនមតិ 30 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ឈានចូលឆ្នាំ២០២១ មិនទាន់បាន១ខែស្រួលបួលផង តារាសម្ដែងស្រីរាងតូចស្រឡឹង កញ្ញា ដួង ម៉ានិច បង្ហើបប្រាប់ថា សព្វថ្ងៃនេះកញ្ញាមមាញឹកយ៉ាងខ្លាំងជាមួយការងារសិល្បៈថតរឿងជាច្រើន ហើយមុខជំនួញផ្ទាល់ខ្លួនក៏រវល់ខ្លាំងដែរ។

តារាសម្ដែងបានគ្រប់​តួ មិនថាស្លូត ឬកាចឆ្នាស់ឆ្នើមរូបនេះ បានប្រាប់ Sabay នាថ្ងៃនេះថា ”ដើមឆ្នាំ២០២១នេះ ខ្ញុំរវល់ខ្លាំងមែនទែនជាមួយនិងការថតរឿងភាគថ្មី ឱ្យស្ថានីយ៍ទូរស្សន៍ ហង្សមាស គិតមកដល់ពេលនេះរឿងថ្មីដែលកំពុងត្រៀមថតនៅដើមខែ២ មាន២រឿង ហើយនិងមានរឿងភាគ និង MV បន្តបន្ទាប់ ហើយខ្ញុំក៏ថតរឿងថ្មីឱ្យទូរទស្សន៍បាយ័នដូចគ្នា មួយវិញទៀតឆាប់ៗ ខាងមុខនេះ ខ្ញុំនិងក្លាយជា Brand Ambassador ឱ្យក្រុមហ៊ុនមួយ”។

ក្រៅពីមមាញឹកខ្លាំងជាមួយការងារសិល្បៈ មុខជំនួញរបស់តារាស្រីល្បីឈ្មោះរូបនេះ ក៏រវល់មិនចាញ់គ្នាដែរ ព្រោះថ្មីៗនេះម៉ានិច ទើបតែបើកសម្ភាធគ្លីនិចថែរក្សាសម្រស់ DM Premium មួយកន្លែង និងបាននាំចូលផលិតផលថែរក្សាសម្រស់ផ្ដាច់មុខក្នុងប្រទេស ហើយកញ្ញាក៏កំពុងត្រៀមនាំចូលផលិតផល ថ្មីផ្សេងទៀតមកពីប្រទេសកូរ៉េ និងថៃ នៅខែក្រោយនេះ៕

អត្ថបទ៖ Pav Sreypich

បិទ