ហេតុអ្វី បានជា Bruno ចេញមុខការពារក្រុម Liverpool ទៅវិញ មុនប៉ះគ្នាយប់នេះ?
- 2021-01-24 06:12:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វី បានជា Bruno ចេញមុខការពារក្រុម Liverpool ទៅវិញ មុនប៉ះគ្នាយប់នេះ?
ចន្លោះមិនឃើញ
ក្រុម Manchester United នឹងត្រូវប្រកួតជាមួយក្រុម Liverpool នៅម៉ោង១២យប់នេះ សម្រាប់ការប្រកួតពានរង្វាន់ FA Cup ។
ក្រុមទាំងពីរនេះដែរ ទើបតែប៉ះគ្នាហើយទេក្នុងការប្រកួតពានរង្វាន់ English Premier League កាលពីពេលកន្លងទៅ ដោយបញ្ចប់ត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ក្រុម Liverpool វិញ ទម្រង់លេងរបស់ពួកគេហាក់ដូចជាមិនល្អសោះ ដោយ៤ប្រកួតនៅលីគកន្លងមកនេះ មិនទាន់ស្គាល់ឈ្នះឡើយ ហើយធ្លាក់ចេញពីកំពូលតារាងទៅហើយ។ ស្របពេល Man Utd វិញ កំពុងឈរនៅកំពូលតារាងលីគផងដែរ។
ត្បិតតែយ៉ាងនេះក្ដី ខ្សែបម្រើ Bruno របស់បិសាចក្រហម ជឿថាបញ្ហារបស់ Liverpool មិនធ្ងន់ធ្ងរនោះទេ។ ពួកគេនៅតែជាក្រុមខ្លាំងមួយដដែល ហើយអាចបង្កគ្រោះថ្នាក់ឱ្យក្រុមបិសាចក្រហមគ្រប់ពេល។ ដូច្នេះហើយ មិនអាចមើលស្រាលបានឡើយ បើទោះជាក្រុមនេះលេងមិនល្អទើបតែប៉ុន្មានប្រកួតនេះក៏ដោយ។ អ្នកដែលកំពុងតែរិះគន់លោក Klopp គឺកំពុងគិតខុសពីក្រុម Liverpool ច្បាស់ណាស់ ព្រោះពួកគេនៅតែស្ថិតកម្រិតកំពូលដដែល៕