បែក​ធ្លាយ! អ្នកឧកញ៉ា ឡេង ណាវាត្រា ចាក់​ក្បាច់​រាំ​យ៉ាង​ឡូយ​ជាមួយ ព្រាប សុវត្ថិ

  • 2021-01-25 02:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាងហ្វាង​ផលិតកម្មGalaxy អ្នកឧកញ៉ា ឡេង ណាវាត្រា ដែល​ធ្លាប់​អះអាង​ថា​លោក​ស្រឡាញ់ និង​ចូលចិត្ត​សិល្បៈ​បំផុត​ក្នុង​មួយ​ឆាក​ជីវិត​នេះ ប៉ុន្តែ​លោក​ពុំ​មាន​ដុង​នោះ ស្រាប់​តែ​ថ្ងៃ​នេះ​គេ​ឃើញ​អ្នកឧកញ៉ា រាំ​គ្រលែង​ចង្កេះ​ជាមួយ​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ យ៉ាង​ឡូយ។

កូន​ប្រុស​របស់​កំពូល​តារា​ចម្រៀង​កម្ពុជា គឺ​លោក សុវត្ថិ មុន្នីវណ្ណ បាន​ថត​វីដេអូ​ខ្លី​មួយ​ចេញ​ពី​កម្មវិធី​ជួបជុំ​រាំ​ចម្រៀង​មួយ រួច​យក​ទៅ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមInstagram ម្សិលមិញ។ ក្នុង​វីដេអូ​នេះ គេ​ឃើញ​អ្នកឧកញ៉ា កំពុង​លើក​ដៃ​រាំ ហើយ​គ្រលែង​ចង្កេះ​យ៉ាង​ឡូយ នៅ​ទល់​មុខ​នឹង​លោក ព្រាប សុវត្ថិ ដែល​កំពុង​លើក​ដៃ​រាំ​គ្រលែង​ចង្កេះ​ដែរ​នោះ។

អ្នកឧកញ៉ា​វ័យក្មេង មាន​ប្រាក់​វាល់​លាន និង​មុខ​ជំនួញ​ជា​ច្រើន​នៅ​ក្នុង​ដៃ​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ចូល​ចិត្ដ​ធ្វើ​ជា​មនុស្ស​សាមញ្ញ ពោល​គឺ​រាប់​តាំង​ពី​ការ​ស្លៀកពាក់ និង​ទំនាក់ទំនង​ជាមួយ​ឡើង​ទៅ។ ប៉ុន្ដែ​នៅ​ថ្ងៃ​នេះ គេ​ឃើញ​អ្នកឧកញ៉ា ពាក់​អាវ​ស តឺនុយ​ខោ​ខ្មៅ យក​អាវធំ ចូល​រាំ​ក្នុង​ហ្វូង​សិល្បករ-សិល្ប​ការនី​ជា​ច្រើន​រូប​នៅ​ក្នុង​កម្មវិធី​ជួប​ជុំ​មួយ​នោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម