ដូច​ដឹង​មុន! Bruno ​ប្រឹង​ហាត់​ទាត់​ហ្វ្រីឃីក​៤៥​នាទី​ម្នាក់​ឯង ដើម្បី​ធ្វើ​ស៊ី Alisson ​​

  • 2021-01-25 01:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​ហើយ ក្រោយ​ពី​ចាញ់​ក្រុម Manchester United ​ក្នុង​លទ្ធផល ​៣-២ ​នៅ​យប់មិញ​នេះ​។

​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ​ពិត​ជា​ល្អ​មើល​មែនទែន ដោយសារ​តែ​គ្រាប់​បាល់​កើត​ឡើង​​ច្រើន​គ្រាប់។ ​ដោយ​ឡែក​១​គ្រាប់​ដែល​បិសាច​ក្រហម​យក​ឈ្នះ​ការ​ប្រកួត​នេះ​បាន​នោះ គឺ​កើត​ចេញ​ពី​ការ​ទាត់​បាល់​ពិន័យ​របស់ Bruno ​បញ្ចូល​ទី​យ៉ាង​ស្អាត​តែ​ម្ដង។ ​

​សម្រាប់​ការ​ទាត់​ហ្វ្រីឃីក​នេះ​ដែរ ​លោក Ole ​បាន​បញ្ជាក់​ថា​ Bruno ​ហ្វឹកហាត់​ចាំ​ឱកាស​នេះ​ជា​យូរ​មក​ហើយ។ ដោយ​ខ្សែ​បម្រើ​ខាង​លើ​នេះ​បាន​ចំណាយ​ពេល​៤៥​នាទី​ឯ​ណោះ​នៅ​ពេល​ចប់​ការ​ហ្វឹកហាត់​ដើម្បី​ហាត់​ទាត់​ហ្វ្រីឃីក​នេះ​ម្នាក់​ឯង ​និង​បច្ចេកទេស​ផ្សេង​ៗ។ ​ជា​លទ្ធផល​ឃើញ​ថា​នៅ​យប់មិញ​នេះ រូបគេ​ធ្វើ​បាន​ល្អ​មែន អាច​ស៊ុត​ផុត​ដៃ​របស់ Alisson ​ដើម្បី​បញ្ចូល​ទី​យ៉ាង​ស្អាត​តែ​ម្ដង៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី

បិទ