ដំណឹងសោកសៅ! ប្រធានក្លឹបនិងកីឡាករ ធ្លាក់យន្តហោះស្លាប់នៅប្រេស៊ីលទៀតហើយ
- 2021-01-25 02:17:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងសោកសៅ! ប្រធានក្លឹបនិងកីឡាករ ធ្លាក់យន្តហោះស្លាប់នៅប្រេស៊ីលទៀតហើយ
ចន្លោះមិនឃើញ
កីឡាករ៤នាក់ និងប្រធានក្លឹប Palmas បានស្លាប់ទាំងអស់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ កាលពីម្សិលមិញនេះ ក្រោយពីបានហោះឡើងបន្ដិចក៏ស្រាប់តែធ្លាក់ចុះតែម្ដង។
យន្ដហោះខាងលើនេះ ត្រូវបានគេដឹងថាបានដឹកប្រធានក្លឹប និងមានកីឡាករដល់ទៅ៤នាក់ទៀតដើម្បីទៅចូលរួមការប្រកួត Cup មួយនៅប្រេស៊ីលកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថាមិនមានអ្នករស់នោះទេ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះនេះ។ ដោយក្លឹប Palmas ផ្ទាល់ក៏បានបញ្ជាក់ទៀតដែរថា ប្រធានក្លឹបរបស់ពួកគេលោក Lucas Meira និងកីឡាករ៤នាក់ទៀតបានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្ដហោះនេះហើយ។
រំលឹកដែរថា នៅប្រេស៊ីលនេះ កាលពីឆ្នាំ២០១៦កន្លងទៅ ក្លឹប Chapecoense ក៏បានធ្លាក់យន្ដហោះមួយក្រុមផងដែរ ដែលធ្វើឱ្យសមាជិកស្ទើរទាំងអស់បានស្លាប់៕