ស្មាតហ្វូន TECNO POVA ល្បីរឿងគុណភាពលើសពីតម្លៃ និងលក់ដាច់ខ្លាំង ឥឡូវមានជម្រើសថ្មីមួយទៀតកប់ស៊េរី

  • 2021-01-25 02:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន TECNO POVA ជាទូរសព្ទឆ្លាតរបស់ក្រុមហ៊ុន TECNO ដែលកំពុងលក់ដាច់ខ្លាំង និងទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាទូទៅ ព្រោះ​មានសមត្ថភាព និងគុណភាពលើសពីតម្លៃ បានចេញនូវជម្រើសថ្មីមួយទៀតគឺ​ជម្រើស 6GB RAM + 128GB ROM ដែលមានតម្លៃពិសេសបំផុត ត្រឹមតែ 159$ តែប៉ុណ្ណោះ! ជាពិសេសវាក៏មានបន្ថែមនូវជម្រើសពណ៌ថ្មី គឺខ្មៅលាយក្រហម ដ៏ស្រស់ស្អាតទាក់ទាញមួយទៀតផងដែរ។

សម្រាប់ TECNO POVA ជម្រើសថ្មី 6GB RAM + 128GB ROM មានតំលៃត្រឹមតែ 159$ ជាប្រភេទម៉ាស៊ីនប្រើបច្ចេកវិជ្ជា HyperEngine Game ភ្ជាប់ជាមួយបន្ទះឈីបសម្រាប់ការលេងហ្គេម Helio G80, ថ្មទំហំធំបំផុតរហូតដល់ទៅ 6000mAh ដែលអាចទុក Standby បានលើសពី១ខែ, មានបច្ចេកវិជ្ជាសាកថ្មលឿន 18W Flash Charger សាកថ្មត្រឹម១០នាទី​ អាចលេងហ្គេមបានជាង២ម៉ោង, អេក្រង់ប្រភេទ​ Dot Display ទំហំធំ 6.8អ៊ីញ, កាមេរ៉ាក្រោយ AI ៤គ្រាប់ទំហំធំបំផុត 13MP មានមុខងារថតរូបសំបូរបែប, កាមេរ៉ាមុខទំហំ 8MP អាចថតសែលហ្វីបានយ៉ាងស្រស់ស្អាត, មានរន្ធដាក់កាត ៣ អាចប្រើបានស៊ីម២ និងអាចដាក់ម៉េម៉ូរីបន្ថែមតំណាលគ្នា រួមនឹងផ្ទៃស្រោប HiOS ដែលដំណើរការដោយប្រព័ន្ធប្រត្តិបត្តិការ Android 10។

TECNO POVA នៅក្នុងប្រអប់មានសម្ភារៈ ដូចជា៖ ស្មាតហ្វូន TECNO POVA(1), Screen Protector(1), សៀវភៅណែនាំ និងបណ្ណធានារយ:ពេលរហូតដល់ទៅ១៣ខែ(1), ស្រោមជ័រថ្លាការពារទូរស័ព្ទ(1), ម្ជុលចាក់ស៊ីមកាត(1), កាសខ្សែ(1), ខ្សែរ USB(1) និងដុំសាកថ្ម(1) ផងដែរ។

គួរបញ្ជាក់ផងដែរថា TECNO ជាប្រេនស្មាតហ្វូនលំដាប់ពិភពលោក ដែលជាដៃគូសហការផ្លូវការជាមួយក្រុមបាល់ទាត់ពិភពលោក MANCHESTER CITY មានដាក់លក់នៅតាមបណ្តាប្រទេសជាច្រើន ជាង៦០ប្រទេសនៅលើសាកលលោក ឥឡូវនេះមានដាក់លក់នៅតាមបណ្តាហាងលក់ទូរស័ព្ទនានានៅទូទាំងប្រទេសនិងកំពុងទទួលបានការពេញនិយម លក់ដាច់យ៉ាងខ្លាំង។

សម្រាប់ព័ត៌មានបន្ថែម ជាមួយនឹងការអាប់ដេតថ្មីៗរបស់ TECNO លោកអ្នកអាចធ្វើការសាកសួរ និងតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ TECNO ដែលមានឈ្មោះ TECNO Mobile (KH) ដែលមានតំណភ្ជាប់ដូចខាងក្រោម៖

https://www.facebook.com/TECNOMobileCambodia