មូលហេតុទាំង១០ ដែលធ្វើឲ្យទល់លាមក

  • 2021-01-25 03:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការទល់លាមក ជាបញ្ហាដែលតែងជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលបញ្ហានេះបង្ក​ឲ្យមានការរំខានដល់សុខភាពផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ។

របបអាហារ និងការរស់នៅប្រចាំថ្ងៃពិតជាជះឥទ្ធិពលយ៉ាងច្រើនចំពោះបញ្ហាមួយនេះ ខាងក្រោមនេះ គឺជាមូលហេតុសំខាន់ៗ ដែលបណ្តាលអោយមានអាការៈទល់លាមក ដែលមានដូចជា ការបរិភោគអាហារដែលខ្វះសសៃ Fiber, ផឹកទឹកមិនបានគ្រប់គ្រាន់, បាត់បង់តុល្យភាពនៃមេរោគល្អ, ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន, បរិភោគថ្នាំដែលមានជាតិកាល់ស្យូម និងជាតិដែក, ការទទួលទានទឹកដោះគោច្រើនពេក, បរិភោគស្ករច្រើនពេក, ពិបាកចិត្តនិងគិតច្រើន, ខ្វះលំហាត់ប្រាណ, ការបរិភោគថ្នាំបញ្ចុះច្រើន។

ដើម្បីចៀសវាងនូវបញ្ហាទល់លាមក អ្នកគួរកែប្រែរបៀបរស់នៅប្រចាំថ្ងៃ ដោយកាត់បន្ថយការស្ត្រេស ការគិតរឿងពិបាកចិត្តច្រើន របបអាហារ​ឲ្យបានត្រឹមត្រូវ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ជាប្រចាំ៕

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត

អត្ថបទពេញនិយម
អត្ថបទថ្មី